អតីតកីឡាកររបស់ Chelsea បានផ្តល់ដំបូន្មានឲ្យកីឡាករវ័យក្មេងថាកុំទៅ Liverpool, M.U ឬ Barca

0
794
LEVERKUSEN, GERMANY - DECEMBER 18: Kai Havertz of Bayer Leverkusen runs with the ball during the Bundesliga match between Bayer 04 Leverkusen and Hertha BSC at BayArena on December 18, 2019 in Leverkusen, Germany. (Photo by Lars Baron/Bongarts/Getty Images)

លោក Michael Ballack អតីតខ្សែបម្រើក្រុមតោខៀវ Chelsea បានផ្តល់ដំបូន្មានជូនលោក Kai Havertz គួរឲ្យចាំអារម្មណ៍។ តាម Ballack ជំនួសឱ្យការទៅលេងបាល់ទាត់នៅក្រៅប្រទេស Havertz គួរតែបន្តស្នាក់នៅ Bundesliga ដើម្បីលះបង់ឲ្យ Bayer Leverkusen ។

Havertz ទើបតែមានអាយុ ២០ ឆ្នាំប៉ុណ្ណោះប៉ុន្តែបានទាក់ទាញចំណាប់អារម្មណ៍ របស់ ក្លឹបធំៗ ជាច្រើនដូចជា M.U, Liverpool, Barca ឬ Bayern ដោយសារតែលេងបានល្អពេកនៅក្នុងតំណែងខ្សែបម្រើ។ រដូវកាលនេះតារាវ័យក្មេងរបស់អាល្លឺម៉ង់បានរួមចំណែក ១០ គ្រាប់និងជួយ ៥ លើកក្នុង ៣៤ ប្រកួតសម្រាប់ Leverkusen នៅគ្រប់ទីធ្លាលេង។ ជាពិសេសនៅក្នុងក្របខ័ណ្ឌ Bundesliga ២០១៩/២០ គេបាន“ បាញ់” ៦ ដងក្នុង ២២ ប្រកួត។

នៅពេលត្រូវបានសួរថាតើ Havertz គួរតែព្យាយាមប្រកួតប្រជែងក្នុងលីកមួយនៅក្រៅក្របខ័ណ្ឌ Bundesliga ឬអត់នោះ Ballack បាននិយាយថា“ Havertz គឺជាកីឡាករល្អ និងកំរិតគ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវការរបស់ក្លឹបណាមួយ។ ខ្ញុំគិតថា Havertz គួរតែស្នាក់នៅ Leverkusen ជាជាងផ្លាស់ទៅកន្លែងផ្សេង។ ឥលូវនេះ Leverkusen គឺជាក្លឹបដែលមានបរិយាកាសល្អបំផុតសម្រាប់កីឡាករវ័យក្មេងមានឱកាសលេង និងបង្កើនទេពកោសល្យរបស់ពួកគេ។

ក្រៅពីនេះ Leverkusen ក៏មានស្ទីលទាក់ទាញដែរ ហើយតែងតែមានគោលការណ៍ប្រុងប្រយ័ត្នក្នុងការជួយកីឡាកររបស់គាត់ ឲ្យ ចៀសផុតពីបញ្ហា។ ប្រសិនបើលេងឱ្យLeverkusen ពេលខ្លះអ្នកអាចធ្វើខុសតែក៏មិនក្លាយជាគោលដៅវាយប្រហាររបស់មតិសាធារណ: ដែរ។ កីឡាករ Leverkusen គួរតែមានអារម្មណ៍ថាមានសំណាងពីព្រោះពួកគេមានឯកសិទ្ធិនេះ។

ពិតណាស់កីឡាករលំដាប់ខ្ពស់ដូចជា Havertz តែងតែចូលចិត្តប្រកួតប្រជែងលើសង្វៀនកំពូល ៗ ដូចជា Champions Leage ។

បច្ចុប្បន្ន Leverkusen ឈរនៅចំណាត់ថ្នាក់ទី ៥ នៃក្របខ័ណ្ឌ Bundesliga ដោយរកបាន ៤៧ ពិន្ទុបន្ទាប់ពី ២៥ ជុំ។ នេះជាជំហរដែលមិនត្រូវបានអនុញ្ញាតិអោយចូលរួមប្រកួតនៅ Champions League រដូវកាលក្រោយប៉ុន្តែពួកគេទាបជាងក្រុមដែលជាប់ចំណាត់ថ្នាក់លើ គឺ M’Gladbach ដែលមានចំនួនពិន្ទុស្មើនឹង ២ គូរខណៈដែល  Bundesliga ២០១៩/២០/២០៩ មាន ៩ ជុំទៀតទើបបញ្ចប់។