ខ្សែបម្រើបែលហ្សិកកីឡាករ Kevin De Bruyne ត្រូវបានកាត់ឈ្មោះចេញពីក្រុមជម្រើសជាតិបែលហ្សិក ហើយត្រលប់មកក្លឹប Manchester City វិញ បន្ទាប់ពីសង្ស័យថារងរបួស។
ខាងជម្រើសជាតិបែលហ្សិកបានឲ្យដឹងថា កីឡាកររូបនេះមិនមានកាយសម្បទាល្អគ្រប់គ្រាន់ដើម្បីចូលលេងក្នុងប្រកួតរវាងបែលហ្សិក និងក្រុមជម្រើសជាតិអ៊ីស្លង់សម្រាប់ថ្ងៃស្អែក ក្នុងក្របខ័ណ្ឌ UEFA Nations League។
ក្រោយការកាត់ឈ្មោះនេះ De Bruyne បានតម្រូវឲ្យហោះទៅកាន់ទីក្រុងមេនឆេសស្ទើរ ដើម្បីត្រួតពិនិត្យកាយសម្បទាបន្ត។ ប៉ុន្តែមានការសង្ស័យថា កីឡាកររូបនេះនឹងមិនអាចបង្ហាញខ្លួនប៉ះនឹងក្លឹប Arsenal សម្រាប់ប្រកួត Premier League នៅចុងសប្ដាហ៍នេះទេ៕