ERIK TEN HAG កំពុងពិចារណាទម្លាក់ Harry Maguire ពីជម្រើសដំបូង សម្រាប់ការប្រកួតរបស់ Manchester United ជាមួយ Liverpool ។
ប្រធានក្រុមបិសាចក្រហមបានចាប់ផ្ដើមរដូវកាលនេះ ដោយលេងពេញ 90 នាទីក្នុងការចាញ់ពីរប្រកួតដ៏អាម៉ាស់។
Raphael Varane អតីតតារាឆ្នើមរបស់ក្រុម Real Madrid បានចាប់ផ្តើមរដូវកាលនេះនៅលើកៅអីបំម្រុង ប៉ុន្តែត្រូវបានគេគិតថាអាចត្រលប់ទៅរកជម្រើស១១នាក់ដំបូងវិញនៅយប់ថ្ងៃចន្ទនេះ។
គាត់បានជំនួសកីឡាករ Lisandro Martinez ដែលមានតម្លៃ 55 លានផោនក្នុងរដូវក្ដៅនៅពាក់កណ្តាលតង់ក្នុងអំឡុងពេលចាញ់ Brentford 4-0 កាលពីចុងសប្តាហ៍មុន។
ប៉ុន្តែបើយោងតាមសារព័ត៌មាន Manchester Evening News វាអាចជា Maguire ដែលធ្លាក់ចេញទល់នឹងក្រុមហង្សក្រហម ជាជាង Martinez ។
Maguire វ័យ 29 ឆ្នាំត្រូវបានធ្លាក់ទៅកៅអីបំម្រុងខណះ Man Utd ចាញ់ 3-1 នៅ Arsenal ក្នុងខែមេសាដោយគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ។
ប៉ុន្តែ Ten Hag បានបង្ហាញជំនឿនៅពេលមកដល់របស់គាត់ដោយរក្សា Maguire ជាប្រធានក្រុម។
នៅពេលសួរថា “តើ Maguire ជាជម្រើសដំបូងមែនទេ? ខ្ញុំគិតថាពិតហើយ។
“គាត់បានបង្ហាញវាពីអតីតកាល ប៉ុន្តែគាត់ក៏ត្រូវតែបញ្ជាក់វាក្នុងពេលបច្ចុប្បន្ន និងអនាគត។
“គាត់លេងប៉ុន្មានដង? ហុកសិបដងឲ្យអង់គ្លេស?
“គាត់ជាកីឡាករអាជីពដែលពិតជាគួរឲ្យចាប់អារម្មណ៍ ហើយខ្ញុំរំពឹងច្រើនពីគាត់។
Man United បានយកឈ្នះ 5-0 នៅ Old Trafford និង 4-0 នៅ Anfield ដោយក្រុមរបស់លោក Jurgen Klopp កាលពីរដូវកាលមុន។
បន្ទាប់ពីការប្រកួតចុងក្រោយកាលពីចុងសប្តាហ៍មុន ចាញ់នៅក្នុងដៃរបស់ Brentford,
គ្រូបង្វិក សញ្ជាតិហូឡង់រូបនេះបានឱ្យកីឡាករ រត់ 8.5 ម៉ាយក្នុងកំដៅ 33 ដឺក្រេនៅឯ Carrington កាលពីថ្ងៃអាទិត្យ។
! បង្កើតគណនីនៅ 1xbetcambodia ជាមួយនឹង ប្រូមូ៉តកូដ 1XCAMSPORTS លោកអ្នកទទួលការបនែ្ថមថ្មីៗរួមជាមួយហាងឆេងខ្ពស់នឹងទំនុកចិត្ត