ការប្រៀបធៀបអំពីការប្រកួតរវាងក្រុម Everton និង Liverpool

0
987

Everton ជាក្រុមមួយដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនៅ Premier League រដូវកាលនេះ។ ក្នុង ៤ ប្រកួតដំបូងនៃរដូវកាលក្រុមគ្រូបង្វឹកលោក Carlo Ancelotti បានឈ្នះទាំងអស់ហើយជាក្រុមតែមួយគត់ដែលអាចឈ្នះបានទាំង ១២ ពិន្ទុហើយឈរនៅចំណាត់ថ្នាក់កំពូលតារាង។

ព័ត៌មានទូទៅអំពីក្រុមទាំងពីរ៖

– Everton ឈ្នះ ៤ ប្រកួតបើកឆាក Liverpool ឈ្នះ ៣ និងចាញ់ ១។

– Everton មិនដែលយកឈ្នះទាំង ១៩ប្រកួតជាមួយហង្សក្រហមនៅលីគកំពូលអង់គ្លេសឡើយ ចាប់តាំងពីឈ្នះ ២-០ ក្នុង ខែ១០ ឆ្នាំ២០១០ ។

– Liverpool មិនស្គាល់ពាក្យថាចាញ់សោះក្នុងការជួបគ្នា ២២ លើកចុងក្រោយជាមួយ Everton គ្រប់ការប្រកួតទាំងអស់។

– ហង្សក្រហម Liverpool រកបាន ១១ គ្រាប់បន្ទាប់ពី ៤ ប្រកួតនៅរដូវកាលនេះ ដោយចាញ់ ៤/៨ ប្រកួតចុងក្រោយនៅលើទឹកដីគូរប្រកួត។

– Everton អវត្តមានកីឡាករ Mason Holgate, Jean-Philippe Gbamin, Cenk Tusun, Allan, André Gomes, Jarrad Branthwaite, Jonjoe Kenny ដោយសាររបួស។

– Liverpool អវត្តមានកីឡាករ Alisson ដោយសារបញ្ហារបួស។ Naby Keita ត្រូវបាន ដាក់ឲ្យ​នៅដាច់ដោយឡែក ដោយសារកូវីដ១៩ ។

ទម្រង់ក្រុមដែលបានបម្រុង៖

Everton មានកីឡាករចូលរួម: Pickford, Digne, Mina, Keane, Coleman, Sigurdsson, Davies, Doucoure, Richarlison, Calvert-Lewin, Rodriguez.

Liverpool មានកីឡាករចូលរួម: Adrian; Alexander-Arnold, Gomez, Van Dijk, Robertson; Henderson, Fabinho, Wijnaldum; Salah, Firmino, Jota.