អ្នកតវ៉ាម្នាក់បានចងខ្លួនឯងនឹងបង្គោលទីដោយកអំឡុងពេល Everton ប្រកួត Premier League ជាមួយ Newcastle United កាលពីថ្ងៃព្រហស្បតិ៍។
ការប្រកួតត្រូវបានរំខានយ៉ាងខ្លាំងដោយសារឧបទ្ទវហេតុនេះ ខណៈដែលបុគ្គលិកសន្តិសុខនៅកីឡដ្ឋាន Goodison Park បានព្យាយាមស្រាយគាត់។
ការប្រគួតរវាង Everton ទល់នឹង Newcastl ហាងឆេងខ្ពស់មាននៅ 1xbetcambodia ចុះឈោ្មះថែ្ងនេះទទួលបានការបថែ្ថមថ្មីៗ
ការប្រកួតត្រូវបានបញ្ឈប់ប្រហែល 7 នាទីនៅដើមតង់ទីពីរ ខណៈដែលបុរសពាក់អាវយឺតដែលសរសេរថា ‘Just Stop Oil’ បានរត់ទៅលើទីលាន ហើយភ្លាមៗនោះបានចងខ្លួនឯងទៅនឹងបង្គោលជាមួយនឹងខ្សែ។
បុគ្គលិកសន្តិសុខនៅនឹងកន្លែងត្រូវយកកាំបិតកាត់ខែ្សរ ដើម្បីយកអ្នកតវ៉ាចេញប៉ុនែ្តគេបដិសេធមិនព្រមចេញពីទីលាន។
អ្នកគាំទ្រ Everton ម្នាក់ក៏បានបង្កជាផងដែរ នៅពេលដែលគាត់បានរត់ទៅលើទីលានដើម្បីព្យាយាមវាយអ្នកអ្នកគាំទ្រទីមួយ ប៉ុន្តែត្រូវបានបុគ្គលិកសន្តិសុខការពារមិនឲ្យទៅឆ្ងាយ។
នៅទីបំផុតអ្នកគាំទ្រត្រូវបានប៉ូលិសបួននាក់លើកពីទីលានប្រគួត Goodison Park ជាមួយនឹងដបជាច្រើនថែមទាំងគប់គាត់ទៀតផង។
យោងតាមគណនី Twitter Just Stop Oil អ្នកតវ៉ាគឺជាបុរសអាយុ 21 ឆ្នាំឈ្មោះ Louis ដែលនិយាយអំពីការសម្រេចចិត្តរបស់គាត់ក្នុងការ ចងខ្លួនឯងទៅនឹងបង្គោលគោលដៅថា “វាជាឆ្នាំ 2022 ហើយវាជាពេលវេលាដើម្បីរកមើល មិនមែនជាពេលឈរមើលទេ។ វាដល់ពេលដែលត្រូវធ្វើសកម្មភាពហើយវាមានភាពអាសន្ន។
“របាយការណ៍បន្ទាប់ពីរបាយការណ៍កំពុងប្រាប់ខ្ញុំថាអនាគតរបស់ខ្ញុំនឹងកាន់តែអាក្រក់ ហើយរដ្ឋាភិបាលរបស់ខ្ញុំកំពុងប្រាប់ខ្ញុំថាកុំបារម្ភ។
“ប៉ុន្តែយើងមានជម្រើស។ យើងអាចបញ្ជាក់ថា អាកាសធាតុរបស់យើងកំពុងធ្លាក់ចុះ យើងអាចជ្រើសរើសដើម្បីទប់ទល់នឹងរដ្ឋាភិបាលដែលក្បត់យើង »។