Ronaldo ស្នើឱ្យទិញកីឡាកររបស់ Juventus ក្នុងតម្លៃប្រមាណ ១០០លានអឺរ៉ូ

0
527

ប្រភពពីសារព័ត៌មាន Manchester Evening News បាននិយាយថាកំពូលតារាឆ្នើម Cristiano Ronaldo នឹងចង់ជួបជុំជាមួយ Federico Chiesa ដែលសិក្សប្អូននៅ Old Trafford ។ គ្រាន់តែមួយរដូវកាលលេងជាមួយគ្នានៅកីឡដ្ឋាន Allianz គឺគ្រប់គ្រាន់ហើយដែល CR7 ចាប់អារម្មណ៍នឹងទេពកោសល្យរបស់ខ្សែបម្រើស្លាបដែលក្មេងជាងគាត់ ១២ ឆ្នាំ។ Ronaldo ជឿជាក់ថាបំណងប្រាថ្នារបស់ Chiesa ក្នុងការលេង និងជំនាញដ៏អស្ចារ្យនឹងជួយ MU ដោះស្រាយបញ្ហានៃការវាយប្រហារជួរមុខបានដោយប្រសិទ្ធិភាព។

ចុះឈ្មោះ 1X BET ឥឡូវនេះ

នៅក្នុងរដូវកាលចុងក្រោយរបស់ Ronaldo ជាមួយ Juventus គឺ Chiesa មិនមែន Dybala ឬតារាផ្សេងទៀតដែលដឹកនាំក្រុមសម្រាប់ក្រុមសេះបង្កង។ ហើយលើសពីនេះទៅទៀត នៅក្នុងជុំចុងក្រោយនៃយូរ៉ូ ២០២០ Chiesa បានបញ្ចេញសមត្ថភាពយ៉ាងត្រចះត្រចង់ ដោយក្លាយជាមគ្គុទ្ទេសក៍នាំអ៊ីតាលីទៅរកជើងឯក។ នៅក្នុងពានរង្វាន់ UEFA Nations League គឺ Chiesa ក៏បានលេងយ៉ាងល្អផងដែរក្នុងដំណើរឆ្ពោះទៅកាន់ចំណាត់ថ្នាក់លេខ ៣ របស់ក្រុមអ៊ីតាលី។

Chiesa reveals why he copies Ronaldo's goal celebration - ronaldo.com

នេះគឺជាព័ត៌មានគួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលសារព័ត៌មានអ៊ីតាលីនៅអំឡុងខែកក្កដា និងសីហាបានរាយការណ៍ថា Dybala និង Chiesa សាជាមូលហេតុដែលរ៉ូណាល់ដូសម្រេចចិត្តចាកចេញពី Juventus ។ នៅពេលនោះគ្រូបង្វឹកលោក Allegri បានកំណត់ថាតារាទាំងពីរនេះនឹងក្លាយជាក្រុមបច្ចុប្បន្ន និងអនាគតរបស់ក្រុមខណៈដែលក្រុម CR7 នឹងត្រូវដើរតួរគាំទ្រ និងជំនួយដល់សិក្សប្អូនទាំងពីរ។

ការដែលរ៉ូណាល់ដូចង់បានគឺជារឿងមួយ ហើយក្រុមបីសាចក្រហមអាចឆ្លើយតបបាន ឬមិនបានគឺជារឿងមួយផ្សេងទៀត។ ដោយសារតែតម្លៃផ្ទេររបស់ Chiesa គឺមិនមែនក្នុងតម្លៃទាបនោះទេ។ វាយតម្លៃថាជាទេពកោសល្យដែលជោគជ័យបំផុតមួយនៅអឺរ៉ុប Calciomercato ប៉ាន់ស្មានថា MU អាចនឹងត្រូវចំណាយ ៨៥ លានផោន (១០០ លានអឺរ៉ូ) ប្រសិនបើ Ronaldo ចង់ជួបសិស្សប្អូនរួមក្រុមចាស់របស់គាត់។

មានអាយុត្រឹមតែ ២៣ ឆ្នាំ Chiesa ត្រូវបានអ្នកជំនាញចាត់ទុកថាជាកីឡាករវាយលុកល្អបំផុតម្នាក់របស់ក្រុមអ៊ីតាលី។ ចាប់តាំងពីបានមកដល់ទីក្រុងទូរីនកីឡាករមកពីក្លិប Fiorentina បានបង្ហាញខ្លួន ៥០ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ដែលរួមចំណែកដោយផ្ទាល់ដល់ ២៧ គ្រាប់ សម្រាប់ក្រុមសេះបង្កង់ ។

Chiesa & Cristiano Ronaldo doing the SIUUU celebration / Chiesa doing  Cristiano Ronaldo Celebration - YouTube

Chiesa គឺជាកីឡាកររបស់ក្លឹប Fiorentina ហើយកំពុងលេងឱ្យ Juventus ក្នុងលក្ខខណ្ឌខ្ចីជើង។ ទោះយ៉ាងណាក៏ដោយប្រការនៅក្នុងកិច្ចសន្យាអនុញ្ញាតឱ្យ Juventus មានសិទ្ធិធ្វើសកម្មភាពទិញផ្តាច់ហើយដូច្នេះនៅពេលនេះ“សេះបង្កង់” មានសិទ្ធិសម្រេចចិត្តលើអនាគតរបស់ Chiesa ។

ម៉្យាងវិញទៀត MU ទើបតែទទួលបាន Jadon Sancho ៧៣ លានផោនពី Dortmund ។ វាមិនងាយស្រួលទេសម្រាប់ថៅកែអាមេរិចក្នុងការចំណាយប្រាក់ដ៏ច្រើនទៅលើកីឡាករដែលមានមុខតំណែងស្រដៀងគ្នា។ ទោះយ៉ាងណាក៏ដោយប្រសិនបើ Jadon Sancho បន្តលេងមិនល្អដូចរដូវកាល ២០២១/២២ គ្មាននរណាដឹងថានឹងមានអ្វីកើតឡើងទេ៕

Allegri: 'Juve will figure out how to replace Ronaldo' - Football Italia