Grealish ជប់ខ្យល់ មុនពេលការប្រកួតជាមួយ Liverpool

0
449

Jack Grealish របស់ Man City បានចែករំលែករូបភាព ‘hot cupping’​​ (ជប់ខ្យល់) មុនពេលការប្រកួតជាមួយ Liverpool ។ Jack Grealish របស់ Manchester City កំពុងសម្លឹងមើលការកែលម្អការប្រគួតរបស់គាត់ បន្ទាប់ពីរងការរិះគន់ថាមិនបានស៊ុតបញ្ចូលទី ឬមិនជួយរកគ្រាប់បាល់បានគ្រប់គ្រាន់ចាប់តាំងពីការផ្ទេរពី Aston Villa ក្នុងតម្លៃ 100 លានផោន។

Jack Grealish បាន​ចែករំលែក​រូបភាព​នៃ​ការ​ព្យាបាលដោយ​ ជប់ខ្យល់ ទៅលើខ្លួនប្រាណ​គាត់​នៅ​មុន​ការ​ប្រកួត​របស់ Manchester City ជាមួយ Liverpool។
ក្រុមរបស់លោក Pep Guardiola បានជួបក្រុមរបស់លោក Jurgen Klopp នៅកីឡដ្ឋាន Anfield នៅយប់ថ្ងៃអាទិត្យ ដោយដឹងថាជ័យជម្នះនឹងធ្វើឱ្យពួកគេនាំមុខ 16 ពិន្ទុពីគូប្រជែងដណ្តើមជើងឯក Premier League មុនរដូវកាលរបស់ពួកគេ។ ហង្ស​ក្រហម​បាន​ស៊ូទ្រាំ​នឹង​ការ​ចាប់​ផ្តើម​ដ៏​តាន​តឹង​ក្នុង​ការប្រគួត​នេះ ដោយ​បាន​ឈរ​លេខ​រៀង​ទី ១១ ក្នុង​តារាង។

ទោះយ៉ាងណាក៏ដោយ​ Grealish ស្ថិតក្នុងទម្រង់លេងដ៏ល្អ។ ពួកគេមិនស្គាល់ចាញ់សោះចាប់តាំងពីចាញ់ Liverpool 3-1 ក្នុងការប្រកួត Community Shield ដោយ Erling Haaland រកបាន 20 គ្រាប់ក្នុង 13 ប្រកួតប៉ុណ្ណោះ។ ប៉ុន្តែពួកគេនៅតែមួយពិន្ទុតាមពីក្រោយក្រុមកាំភ្លើងធំ Arsenal ដែលជួបក្រុម Leeds ។
Grealish អាយុ 27 ឆ្នាំបានបង្ហាញរូបភាពនៃការព្យាបាលជប់ខ្យល់ ។ ការ​ព្យាបាល​នេះ​មើល​ទៅ​ឈឺ​ ព្រោះ​វា​បាន​បន្សល់​ទុក​ស្នាម​ក្រហម​ធំៗនៅ​លើ​ខ្នង​របស់​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេសនេះ។ ការព្យាបាលនេះត្រូវបានគេដឹងថា​ ដើម្បីបង្កើនចរន្តរឈាម និងការបន្សាបជាតិពុល។ វាក៏មានគោលបំណងបំបាត់ភាពតានតឹង និងការឈឺចាប់ផងដែរ។ ដូចជា Andy Murray, Amir Khan, Anthony Joshua, Michael Phelps និង Conor McGregor បានបានប្រើការព្យាបាលនេះពីមុនមក។

Grealish កំពុងសម្លឹងក្លាយជាកីឡាករល្អបំផុតម្នាក់របស់ Man City បន្ទាប់ពីផ្ទេរពី Aston Villa ក្នុងតម្លៃ 100 លានផោនពីក្រុម Aston Villa នៅរដូវក្តៅឆ្នាំ 2021។ គាត់បានបរាជ័យកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបានតែ 6 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 4 ក្នុងការបង្ហាញខ្លួន 39 លើក។

ក្រុមហ៊ុនលំដាប់អន្តរជាតិ 1XBETCAMBODIA​​ ជាមួយទំនុកចិត្តខ្ពស់ បងើ្កតគណនីជាមួយនឹងប្រម៉ូតកូដ 1XCAMSPORTS​ នឹងទទួលបានការបថ្ថែមថ្មីៗអីលូវនេះ​!