Guardiola មិនអាចបញ្ឈប់ Silva ពីការចូលរួមជាមួយ Barcelona

0
385

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បាននិយាយថាគាត់មិនអាចបញ្ឈប់ Bernardo Silva ពីការចូលរួមជាមួយ Barcelona នៅពេលនេះបានទេ។  ដោយបន្ថែមថាកីឡាករព័រទុយហ្គាល់នេះហាក់ដូចជាចូលចិត្ត Barcelona ខ្លាំងណាស់។

ក្លឹបយក្សកាតាឡានចង់នាំយក Silva ទៅកាន់ La Liga នៅរដូវក្តៅនេះ ប៉ុន្តែការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុរបស់ក្លឹបបានរារាំងពួកគេមិនឱ្យដាក់សំណើរ។ យ៉ាងណាវិញ បើតាមរបាយការណ៍ Man City នឹងលក់កីឡាកររូបនេះក្នុងតម្លៃប្រហែល ៩០លានអឺរ៉ូ (៧៦លានផោន)។ Silva បានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពរវាង City និង Barcelona នៅកីឡដ្ឋាន Camp Nou កាលពីល្ងាចថ្ងៃពុធ ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ 3-3 ។

ក្រោយ​ចប់​ការ​ប្រកួត លោក Guardiola បាន​ចោទ​សួរ​ពី​អនាគត​របស់​ខ្សែ​បម្រើ ហើយ​អតីត​អ្នក​ចាត់​ការ Barcelona រូប​នេះ​បាន​និយាយ​ថា “ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ណា​មិន​សប្បាយ​ចិត្ត​ទេ។ “ក្នុងនាមកីឡាករ និងជាមនុស្សម្នាក់ គាត់គឺជាមនុស្សម្នាក់ដែលល្អបំផុតដែលខ្ញុំធ្លាប់មាន។ នៅក្នុងការប្រកួតណាមួយ គាត់គឺជាកីឡាករល្អបំផុត។ “Bernardo ចូល​ចិត្ត Barcelona ខ្លាំង​ណាស់”។

!​ បង្កើតគណនីនៅ  1xbetcambodia ជាមួយនឹង ប្រូមូ៉តកូដ​ 1XCAMSPORTS លោកអ្នកទទួលការបនែ្ថមថ្មីៗ​រួមជាមួយហាងឆេងខ្ពស់​នឹងទំនុកចិត្ត