Guardiola បា្រប់ Man City អោយប្រុងប្រយ័ត្នចំពោះ Ronaldo!

0
475

គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានសរសើរកីឡាករ Cristiano Ronaldo របស់ក្រុម Manchester United នៅមុនការប្រកួត Premier League របស់ពួកគេនៅចុងសប្តាហ៍នេះ។

គ្រូបង្វឹកក្រុម Manchester City មើលឃើញថាកីឡាករជើងចាស់ព័រទុយហ្គាល់រូបនេះជាកីឡាករដែល​ “មិនអាចបញ្ឈប់បាន” ដែលជា “ម៉ាស៊ីនស៊ុតបញ្ចូលទី” និង “មួយក្នុងចំណោមដ៏កីឡាករអស្ចារ្យបំផុតដែលមិនធ្លាប់មាន”។

លោក Guardiola ដែលធ្លាប់ជួប Ronaldo ជាច្រើនលើក ពេលអ្នកទាំងពីរនៅអេស្ប៉ាញជាមួយ Barcelona និង Real Madrid រៀងៗខ្លួន នៅតែមានការគោរពសរសើរកីឡាករព័រទុយហ្គាល់មួយនេះ។

គាត់គឺជាកីឡាករដ៏អស្ចារ្យបំផុតក្នុងរយៈពេល 15 ឆ្នាំចុងក្រោយនេះ ជាមួយនឹង Messi ។

យើងត្រូវតែប្រឹងប្រែងក្នុងការប្រកួតរបស់យើង ប្រើកម្លាំងរបស់យើងដើម្បីជៀសវាង Cristiano នៅជិតប្រអប់គ្រោះថ្នាក់ព្រោះនៅទីនោះគាត់ស្ទើរតែមិនអាចបញ្ឈប់បាន។

យើងត្រូវប្រុងប្រយ័ត្នចំពោះរូបគាត់ នៅពេលដែលអ្នកគឺជាកីឡាករដ៏អស្ចារ្យបំផុតនៅក្នុងក្រុមហើយ ក្លាយជាម៉ាស៊ីនស៊ុតបញ្ចូលទី អ្នកនឹងនៅទីនោះជានិច្ច។

លោក Guardiola បានកត់សម្គាល់ថា Ronaldo មានភាពរឹងមាំខាងផ្លូវចិត្ត និងគ្រប់គ្រងសម្ពាធក្នុងវិធីផ្សេងគ្នាទាំងស្រុង ហើយតែងតែឆ្លើយតបទៅវិញក្នុងវិធីវិជ្ជមាន។

! លោកអ្នកអាចធើ្វការចុះឈោ្មះកំសាន្ត​ 1xbetcambodia ដើម្បីទទួលបានការបថែ្ថមថ្មីៗ