ឪពុករបស់ Haaland ចង់អោយកូនមកលេងនៅ Leeds វិញ

0
685

យោងតាមលោក Chris Kamara អតីតមិត្តរួមក្រុមរបស់ Alf-Inge Haaland ជាឪពុករបស់ Erling Haaland ចង់អោយកូនប្រុសរបស់គាត់ចូលរួមជាមួយក្រុមចាស់ Leeds United ។

ក្នុងអំឡុងពេលផ្ទេររដូវរងារឆ្នាំ ២០២០ Haaland បានចាកចេញពី RB Salzburg ដើម្បីបោះជំហានទៅមុខក្នុងអាជីពរបស់គាត់ដោយចូលរួមជាមួយ Dortmund ។ នៅក្នុងក្របខ័ណ្ឌ Bundesliga ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរបស់ន័រវេសរូបនេះ នៅតែរក្សាបាននូវទម្រង់លេងដ៏គួរឱ្យខ្លាចហើយភាគច្រើនទំនងជា Signal Iduna Park នៅតែជាកន្លែងចតបណ្តោះអាសន្នដដែល។

យោងតាមលោក Chris Kamara អតីតកីឡាកររបស់ក្រុម Leeds United អតីតមិត្តរួមក្រុមរបស់ Alf-Inge Haaland ដែលជាឪពុករបស់ Erling Haaland បានអោយដឹងថាទេពកោសល្យវ័យក្មេងរូបនេះនឹងផ្លាស់ទៅលេងនៅប្រទេសអង់គ្លេសក្នុងពេលឆាប់ៗដើម្បីលេងបាល់ទាត់ដែល Alf-Inge បានចំណាយពេលមួយទសវត្សនៃការលះបង់។ ក្នុងនាមជាកីឡាករម្នាក់សម្រាប់ក្រុម Nottingham Forest, Leeds និង Man City ។

Kamara បាននិយាយថា ” Alf-Inge ច្បាស់ជាបានគោះទ្វារម្តងឬពីរដង។ ខ្ញុំដឹងថាវាជាកិច្ចសន្យា ដែល Alf-Inge ចង់បានសម្រាប់ក្រុម Leeds” ។ “ខ្ញុំប្រាកដថា Alf-Inge ចង់ឱ្យកូនប្រុសរបស់គាត់ដើរតាមគន្លងគាត់ ” ។

គាត់បានបន្តទៀតថា“ Leeds នឹងចំណាយពេលខ្លះដើម្បីឈ្នះពាន Premier League ហើយគាត់ចង់នៅក្លិបមួយដែលធានាបាននូវតំណែងជើងឯករបស់គាត់ហើយេវីធីរកគ្រាប់បាល់មានកិត្តិយសណាស់” ។

ទេពកោសល្យរបស់ Haaland បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមធំៗ ពី Real Madrid រហូតដល់ក្លិបយក្សនៃក្របខ័ណ្ឌ Premier League ។ ហើយយោងទៅតាម Kamara បានអោយដឹងថា Manchester United គឺជាកន្លែងឈរជើងសមបំផុត។ M.U បូកសរុបកត្តាទាំងអស់។ M.U សមនឹងគាត់ ប៉ុន្តែគាត់មានគោលបំណងទៅ Dortmund ប្រហែលជាគាត់មានអារម្មណ៍ថាវាជាជំហានសមស្របបន្ទាប់មកប្រហែលជាអង់គ្លេស៕