Haaland បង្ហើបចំៗថាគេចង់យកតម្រាប់តាមខ្សែប្រយុទ្ធ Lewandowski និង Cristiano Ronaldo

0
846

ខ្សែប្រយុទ្ធវ័យក្មេងដែលកំពុងលេចធ្លោនិងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកស្នេហាវិស័យកីឡាបាល់ទាត់គឺ Erling Haaland បាននិយាយកោតសរសើរចំៗទៅដល់ខ្សែប្រយុទ្ធ២រូប ដែលគេចាត់ទុកជាកីឡាករបាល់ទាត់ឆ្នើមសមឲ្យយកគម្រូតាម។

Haaland មានអាយុត្រឹមតែ២០ឆ្នាំប៉ុណ្ណោះប៉ុន្តែគេបានធ្វើឲ្យខ្លួនឡើងមកកាន់ចំណុចមួយដ៏ខ្ពស់ក្នុងនាមជាខ្សែប្រយុទ្ធកម្រិតកំពូលម្នាក់ក្នុងចំណោមកីឡាករខ្សែប្រយុទ្ធកំពូលៗជាច្រើននាក់ទៀតដោយឆ្នាំនេះគេនឹងត្រូវទៅទទួលពានរង្វាន់ Golden Boy Award ទៀតផង។

ចុចទីនេះចូលទៅកាន់វែបសាយ 1X BET

តាំងពីកីឡាករសញ្ជាតិន័រវេសរូបនេះផ្ទេរពី RB Salzburg មកកាន់ Borrusia Dortmund មក Haaland រកគ្រាប់បាល់បាន ២៣គ្រាប់នៅក្នុងក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់ ដោយក្នុងនោះមាន Hat-Trick នៅក្នុងការប្រកួតទល់ជាមួយ Augsbug ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មជ្ឈដ្ឋានជុំវិញ។

ហើយស្ថិតិរបស់គេគិតជាមធ្យម គេអាចរកគ្រាប់បាល់បាន១គ្រាប់ ដោយប្រើប្រាស់រយៈពេល៧៤នាទី ដែលធ្វើឲ្យរូបគេមានស្ថិតិប្រកៀកប្រកិតនឹងកីឡាករខ្សែប្រយុទ្ធឆ្នើម២រូបគឺ Robert Lewandowski មកពីក្លិបយក្សអាល្លឺម៉ង់ Bayern Munich និង Cristiano Ronaldo ដែលបច្ចុប្បន្នលេងឲ្យក្លិប Juventus។

ទន្ទឹមនឹងនេះដែរ Erling Haaland ក៏បានបង្ហើបប្រាប់ពីកីឡាករក្នុងដួងចិត្តគេដែលគេគិតថាពិតជាអស្ចារ្យក្នុងយុគសម័យទំនើបនេះដោយនិយាយថាខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់ Cristiano Ronaldo និង ខ្សែប្រយុទ្ធវ័យរាងជ្រេ Zlatan Ibrahimovic ជាកីឡាករដែលធ្វើឲ្យគេមានអារម្មណ៍ដូចត្រូវមន្តសណ្ដំ។

ចុចទីនេះ ចាក់បាល់ជាមួយហាងឆេងខ្ពស់

Haaland បានប្រាប់ Tuttosport ថា៖

ពួកគេ(Ronaldo និង Zlatan) ជាកីឡាករដ៏ល្អបំផុត ជាកីឡាករដ៏អស្ចារ្យ ខ្ញុំមានអារម្មណ៍ដូចត្រូវមន្តសណ្ដំពេលឃើញពួកគេទាំងពីរនាក់លេងលើកញ្ចក់ទូរទស្សន៍ ពួកគេជាកីឡាករឆ្នើមក្នុងដួងចិត្តកីឡាករផ្សេងៗទៀតដែលរួមមានទាំងខ្ញុំដែរ…ពួកគេជាកីឡាករគម្រូដែលខ្ញុំចង់យកតម្រាប់តាម ពីរបៀបដែលពួកគេនៅតែអាចឈរនៅចំណុចកំពូលបានអស់រយៈកាលជាច្រើនឆ្នាំ។

Cristiano Ronaldo ម្ចាស់អាវលេខ៧ នៅតែជាកីឡាករឆ្នើមម្នាក់ក្នុងពិភពលោកទោះបីមានអាយុ៣៥ឆ្នាំហើយក៏ដោយ។ Ronaldo និង Zlatan កំពុងឈរកំពូលតារាងក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅ Serie A គិតត្រឹមសប្ដាហ៍ទី១១នេះ ដោយពួកគេទាំងពីររកបាន១០គ្រាប់ដូចគ្នា។

ចុចទីនេះ ដើម្បីចូលលេងកាស៊ីណូ

គួរបញ្ជាក់ផងដែរថា Erling Haaland នឹងអវត្តមានក្នុងការប្រកួតរហូតដល់ឆ្នាំថ្មីដោយសារបញ្ហារបួសត្រង់ជង្គង់ហើយអវត្តមានរបស់គេធ្វើឲ្យក្លិប Borussia Dortmund ចាញ់ Stuttgart ក្នុងដី យ៉ាងអាម៉ាស់ក្នុងលទ្ធផល៥ទល់នឹង១ ដែលធ្វើឲ្យលោកគ្រូបង្វឹក Lucien Favre ត្រូវបណ្ដេញចេញ។

កីឡាករវ័យក្មេងម្នាក់នេះក៏បាននិយាយដែរថារូបគេមានមហិច្ឆតាចង់ឈ្នះ Champions League ជាមួយ Dortmund និងគិតថាការឈ្នះពាននេះជាក្ដីស្រមៃរបស់គេនិងថែមទាំងបង្ហើបថា Bayern Munich ជាក្លិបដែលល្អបំផុតនាពេលនេះ៕

ចុះឈ្មោះ 1X BET ឥឡូវនេះ