Haaland នាំមកនូវចំណាប់អារម្មណ៍ដល់ Real ជាង Mbappe

0
560

យោងតាមវីរៈបុរសបាល់ទាត់អាឡឺម៉ង់គឺលោក Lothar Matthaus ខ្សែប្រយុទ្ធ Erling Haaland គឺជាកីឡាករដែលសមរម្យជាង Kylian Mbappe នៅក្នុងអាវរបស់ក្រុម Real Madrid នៅពេលដែលកីឡាករសញ្ជាតិន័រវេសនឹងនាំមកនូវបុគ្គលិកលក្ខណៈត្រឹមត្រូវដល់ក្រុម Royal Spanish ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ អតីតកីឡាករ Matthaus បាននិយាយថា គាត់មិនមានការចាប់អារម្មណ៍ខ្លាំងជាមួយ Real Madrid ក្នុងរដូវកាលនេះទេ។ យោងតាមវីរៈបុរសបាល់ទាត់អាឡឺម៉ង់រូបនេះ ចាប់តាំងពីការបាត់បង់ Sergio Ramos, Cristiano Ronaldo, Raphael Varane និងអ្នកផ្សេងទៀត Los Blancos បានបាត់បង់តំណែង និងបុគ្គលិកលក្ខណៈរបស់ខ្លួនទៀតហើយ។

Matthaus បាននិយាយថា «Real Madrid បានបាត់បង់លក្ខណៈបុគ្គលរបស់ពួកគេដោយគ្មាន Ramos» មុនពេលបង្វែរចំណាប់អារម្មណ៍របស់គាត់ទៅកាន់ David Alaba ដែលជាអតីតកីឡាកររបស់ Bayern Munich ដែលបានជំនួសអតីតប្រធានក្រុម Madrid ។

Real Madrid should sign Haaland ahead of Mbappe - Valdano | Goal.com

«David ជា​កីឡាករ​ដ៏​អស្ចារ្យ ប៉ុន្តែ​គាត់​មិន​មាន​លក្ខណៈបែប​នេះ​ទេ។ គាត់​មិន​មែន​ជា​អ្នក​ដឹក​នាំ​ដូច Ramos ទេ»។

យោងតាម ​​Matthaus ខ្សែប្រយុទ្ធ Erling Haaland គឺជាមនុស្សដែលអាចនាំមកនូវបុគ្គលិកលក្ខណៈជាច្រើនដល់ Real Madrid ប្រសិនបើក្រុម Royal Spanish ចុះកុងត្រាជាមួយតារាសញ្ជាតិន័រវេសរូបនេះ។

Matthaus បានបន្ថែមថា «Haaland នឹងធ្វើការសម្រួលខ្លួនបានល្អជាង Kylian Mbappe នៅ Real Madrid ។ គាត់ក៏អាចចូលរួមនៅ Bayern Munich បន្ទាប់ពី Robert Lewandowski ប៉ុន្តែមិនមែនលែងក្បែរ Robert Lewandowski ទេ» Matthaus បានបន្ថែមដូច្នេះ។

3 reasons why Haaland and Mbappe can co-exist at Real Madrid

ដោយ​សំដៅ​ទៅ​លើ​ការប្រកួត Champions League អតីត​កីឡាករ​អាល្លឺម៉ង់​រូប​នេះ​បាន​និយាយ​ថា ក្លឹប​នៅ​អង់គ្លេស និង​ក្រុម​អតីត​របស់គាត់គឺក្រុម Bayern ទំនង​ជាមានឪកាស​ឈ្នះ Champions League ខ្ពស់ជាង​ក្រុម La Liga ទាំង​អស់។

«សម្រាប់ខ្ញុំ គូប្រជែងក្នុងក្របខណ្ឌ Champions League គឺ Chelsea, Liverpool, Man City និង Bayern Munich ។ Barcelona មានបញ្ហារបស់ពួកគេ ហើយ Atletico តែងតែជាក្រុមគ្រោះថ្នាក់ ប៉ុន្តែពួកគេមិនមែនជាក្រុមល្អដូច Liverpool ឬ Man City ទេ»៕