Haaland ប្រាប់ថា idol គេកាលនៅពីតូច គឺ Zlatan និង Ronaldo

0
823

ខ្សែប្រយុទ្ធ Erling Haaland គឺជាកីឡាករយុវជនមួយរូប ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងពិភពបាល់ទាត់ ក្រោយគេរកបានគ្រាប់បាល់យ៉ាងច្រើននៅក្នុងរដូវកាល ២០១៩-២០ នេះ។

មិនត្រឹមតែប៉ុណ្ណោះ​ Haaland ត្រូវបានមជ្ឈដ្ឋានជាច្រើនព្យាករណ៍ថា នឹងអាចក្លាយជាកីឡាករវ័យក្មេង ដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅក្នុងទសវត្សរ៍នេះថែមទៀតផង។

ឆ្លើយសំណួរថា កីឡាករបាល់ទាត់មួយរូបណាជានិមិត្តរូប (Idol) របស់គេ Haaland បានឲ្យដឹងថាគេមិនអាចជ្រើសយកតែម្នាក់បានទេ។ Haaland បានឲ្យដឹងតាមរយៈបទសម្ភាសលើគណនីផ្លូវការរបស់ Dortmund យ៉ាងដូច្នេះថា៖

អ្នកណាជា idol ធំបំផុតរបស់ខ្ញុំកាលពីនៅក្មេង? ខ្ញុំគិតថាមានច្រើន ដូចជា Zlatan (Ibrahimovic) និង (Cristiano) Ronaldo។ គឺប្រភេទកីឡាករបែបនេះ។ ខ្ញុំមិនអាចជ្រើសតែម្នាក់បានទេ ចឹងខ្ញុំសុំជ្រើស២ គឺ Cristiano Ronaldo និង Zlatan Ibrahimovic។

គួរឲ្យដឹងដែរថា ក្រោយផ្លាស់ពី Red Bull Salzburg មកចូលរួមជាមួយ​ Dortmund កាលពីទីផ្សារខែមករា Haaland រកបានគ្រាប់បាល់១២គ្រាប់ហើយ ក្នុងចំណោមការបង្ហាញខ្លួនត្រឹម១១ប្រកួតប៉ុណ្ណោះ៕