តម្លៃផ្ទេររបស់ Haaland នឹងមានតម្លៃចន្លោះពី ២៥០ ទៅ ៣០០ លានអឺរ៉ូ

0
612

តម្លៃផ្ទេរនៃទីផ្សាររបស់ Erling Haaland គឺជាបញ្ហាកង្វល់ដ៏ធំធំសម្រាប់ក្លឹបធំៗជាច្រើន ដែលកំពុងតាមប្រមាញ់ខ្សែប្រយុទ្ធរូបនេះ។

ពិភពបាល់ទាត់ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីដែលអាចនឹងកើតឡើងចំពោះ Erling Haaland នៅរដូវក្តៅក្រោយ។ លក្ខខណ្ឌចាកចេញ ៧៥លានអឺរ៉ូ ពី Borussia Dortmund ធ្វើឱ្យក្លឹបធំៗទាំងអស់នៅអឺរ៉ុបមានការប្រកួតប្រជែងខ្លាំង ដើម្បីទិញយកខ្សែប្រយុទ្ធរូបនេះ។

Bundesliga: Erling Haaland Scores Twice On Comeback As Borussia Dortmund Go  Top | Football News

Volker Struth – ភ្នាក់ងាររបស់ Toni Kroos នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ Sport Bild បាននិយាយអំពីចំនួនទឹកប្រាក់សរុបដែលត្រូវចំណាយរបស់ក្លឹបណាមួយដែលចង់បានខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ។

«ខ្ញុំគិតថាការផ្លាស់ប្តូរនឹងកើតឡើងនៅឆ្នាំ ២០២២។ Haaland មានលក្ខខ័ណ្ឌបញ្ចប់កិច្ចសន្យាកុងត្រា។ ជាមួយនឹងកញ្ចប់ពេញលេញ រួមទាំងប្រាក់ខែសម្រាប់រយៈពេល ៥ឆ្នាំ និងកម្រៃជើងសារសម្រាប់ភ្នាក់ងារ ចំនួនទឹកប្រាក់អាចមានពី ២៥០ ទៅ ៣០០លានអឺរ៉ូ» នេះជាការលើកឡើងរបស់ Volker Struth។

ប្រភពជាច្រើនជឿថា Mino Raiola ភ្នាក់ងាររបស់ Haaland ទាមទារប្រាក់ខែចាប់ពី ៣០-៥០ លានអឺរ៉ូ ដោយមិនរាប់បញ្ចូលថ្លៃកម្រៃជើងសារ។

កំពុងសម្រាក់ព្យាបាលនូវរបួសនាពេលបច្ចុប្បន្ននេះ Haaland ពិតជានឹងជ្រើសរើសកន្លែងដែលចំណាយប្រាក់ច្រើនជាងគេបំផុតបន្ទាប់ចាកចេញពី Dortmund ហើយក៏ជាជំហានមួយឆ្ពោះទៅរកការអភិវឌ្ឍន៍អាជីពរបស់គាត់។

Barcelona chief dismisses Erling Haaland offer in 2022 - Football Espana

ក្នុងចំណោមក្លឹបទាំងអស់ដែលដេញតាមប្រមាញ់ Haaland គឺរួមមាន Man Utd, Man City, Chelsea, Barca, ចំណែក Real Madrid និង Bayern Munich គឺហាក់បីដូចជាមិនសូវជាចាប់អារម្មណ៍ខ្លាំងនោះទេ។ Struth មិនជឿថាខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះនឹងចុះកុងត្រាជាមួយ Bayern នោះទេ ព្រោះថា «ទោះបីជាខ្ញុំមានលុយច្រើនក៏ដោយ ក៏ខ្ញុំមិនធ្វើវាទេដែរ»៕