ឈ្នះ​ឥណ្ឌូណេស៊ី ៤-០ ថៃឈាន​ចូលកាន់តែជិតតំណែងជើង​ឯក AFF Cup

0
753

កាលពីថ្ងៃទី ២៩ ខែធ្នូ កីឡាករ Chanathip Songkrasin បានស៊ុតបាល់បញ្ចូលទីដោយបានរួមចំណែកយ៉ាងធំធេងក្នុងការជួយក្រុមថៃឈ្នះក្រុមឥណ្ឌូនេស៊ីក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតជើងទី ១ នៃពានរង្វាន់ AFF Cup 2020 វគ្គផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិសិង្ហបុរី។

ការ​ប្រកួត​នេះ ថៃ​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ក្នុង​ក្រុម​ជម្រើស​ដំបូង ហើយ​ការ​កែសម្រួល​ទាំង​នេះ​ដោយ​គ្រូ​បង្វឹក Alexandre Polking បាន​ធ្វើ​ឱ្យ​ខ្សែ​ការពារ​ឥណ្ឌូនេស៊ី​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង។

នាទីទី ២ ពីការសម្របសម្រួលរបស់ស្លាបស្តាំ Philip Roller បានអូសបាល់កាត់កីឡាករឥណ្ឌូនេស៊ីពីររូបហើយបន្ទាប់មកបានបញ្ជូនបាល់ទៅឱ្យ Chanathip ដែលកំពុងឈរនៅគែមតំបន់ពិន័យ។ កីឡាករ Chanathip បានវាយបកដោយជើងឆ្វេង ហើយបញ្ជូនបាល់ចូលជ្រុងខាងលើ ធ្វើឲ្យអ្នកចាំទី Nadeo បានត្រឹមឈរមើលប៉ុណ្ណោះ។ លទ្ធផលគឺ ១-០ សម្រាប់ក្រុមថៃ។

Indonesia vs Thailand 0-4: Garuda Babak Belur Diinjak Gajah Perang -  JPNN.com Mobile

ក្រោយ​រក​បាន​គ្រាប់​បាល់១គ្រាប់ដំបូង ក្រុមថៃ​បាន​បន្ត​លេង​វាយលុក ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​មិន​អាច​តបវិញ​បាន​ឡើយ។ ជាមួយនឹងការប្រកួតដែលមានឥទ្ធិពលទាំងស្រុង (ថៃគ្រប់គ្រងបាល់បាន ៧៦%) សិស្សរបស់គ្រូបង្វឹក Polking បានបង្កើតឱកាសស៊ុតបញ្ចូលទីជាច្រើនទៀត ប៉ុន្តែជាអកុសល Philip Roller, Supachok, Teerasil Dangda, Philip Roller … មិនអាចសម្រេចគ្រាប់បាល់បញ្ចូលទីបានឡើយ។

រហូតដល់ចុងម៉ោងនៃតង់ទី១ ទើបឥណ្ឌូណេស៊ីបានបង្កើតស្ថានការណ៍ដ៏គ្រោះថ្នាក់សម្រាប់ថៃ បន្ទាប់ពីមានការវាយបកយ៉ាងរហ័សលើស្លាបឆ្វេង។ នៅដើមតង់ទីពីរ គ្រូបង្វឹក Shin Tae-Yong បានដាក់កីឡាករ Elkan Baggott, Kadek Agung, Evan Dimas ឱ្យចូលលេង ហើយឥណ្ឌូណេស៊ី បានដាក់ក្រុមវាយលុកយ៉ាងសកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកវាយលុកឥណ្ឌូនេស៊ីនៅតែមិនអាចរកគ្រាប់បាល់បានទៅលើអ្នកចាំទី Siwarak។

Data Ungkap Dominasi Thailand atas Timnas Indonesia

នៅនាទីទី ៥២ ពីការវាយបកយ៉ាងលឿននៅតំបន់កណ្តាល កីឡាករ Supachok បានបណ្ដើរបាល់ពីតំបន់កណ្ដាលរហូតដល់តំបន់ពិន័យរបស់ឥណ្ឌូនេស៊ី។ បន្ទាប់ពីការព្យាយាមមិនបានសម្រេច Supachok បានបញ្ជូនបាល់មកវិញយ៉ាងលឿនរហ័សទៅ កាន់ Chanathip វាយប្រហារទៅលើអ្នកចាំទី Nadeo ដោយស៊ុតបាល់បញ្ចូលទីភ្លាម ក្នុងលទ្ធផល ២-០ សម្រាប់ក្រុមថៃ។

ក្នុង​តំបន់ដែលមិនមានអ្នកការពារ Supachok បាន​សម្រួល​បាល់​បាន​យ៉ាង​ស្រួល ហើយ​បន្ទាប់​មក​បាន​ស៊ុតបញ្ចូលទី ដោយ​លទ្ធផល ៣-០។

Sejarah Pertemuan Indonesia Vs Thailand di Piala AFF

ជ័យជម្នះ​ត្រូវ​បាន​បញ្ចប់​សម្រាប់​ថៃ​នៅ​នាទី​ទី ៨៣ បន្ទាប់​ពី​វាយ​សម្រុក​យ៉ាង​រហ័ស​នៅ​តំបន់កណ្តាល។ Worachit បានបាល់នៅពីមុខតំបន់ពិន័យ គាត់បានបញ្ចូនបាល់ភ្លាមៗ ឲ្យ Bordin Phala គេចចេញដើម្បីកែបាល់ហើយផ្តួលអ្នកចាំទី Nadeo កំណត់យកជ័យជម្នះ ៤-០ សម្រាប់ក្រុមថៃ។

ការឈ្នះក្រុមឥណ្ឌូនេស៊ី ៤-០ គ្រូបង្វឹក Alexandre Polking និងក្រុមរបស់គាត់បានឈានចូលកាន់តែជិតនៃតំណែងជើងឯកពានរង្វាន់ AFF Cup 2020 បើទោះបីជាមានការប្រកួតជើងទីពីរនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ក៏ដោយ៕