Henderson លេងមួយជើងលើដំបូលទូកកោងចូលឡូយណាស់យប់មិញ

0
687

ក្លិបហង្សក្រហម Liverpool នៅតែបន្តការឈ្នះដើម្បីបំបែកកំណត់ត្រាជាក្រុមជើងឯកដែលមានពិន្ទុច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ក្របខ័ណ្ឌ Premier League ដោយកាលពីយប់មិញបានយកឈ្នះក្រុមម្ចាស់ផ្ទះ Brighton ដោយលទ្ធផល១ទល់នឹង៣។

ចាប់ផ្តើមការប្រកួតបានតែ៦នាទីប៉ុណ្ណោះកីឡាករ Mohamed Salah រកបានមួយគ្រាប់ ក្រោយទទួលបានបាល់ពីកីឡាករ Naby Keita ។ រំលងបានតែ២នាទី ប្រធានក្រុម Jordan Henderson ក៏រកបានគ្រាប់ទី២ឲ្យក្រុមភ្ញៀវ Liverpool ដោយការស៊ុតមួយជើងពីលើដំបូលទូកកោងចូលយ៉ាងស្អាត។

យ៉ាងណាមិញ នៅចុងតង់ទី១ Brighton ក៏មានឱកាសរកបានមួយគ្រាប់វិញដោយកីឡាករ Leandro Trossard ។ ចូលដល់តង់ទី២ Liverpool បានធានា៣ពិន្ទុរបស់ខ្លួន ដោយកីឡាករ Salah បន្ថែមមួយគ្រាប់ទៀតនៅនាទីទី៧៦។

បន្ទាប់ពីចប់ការប្រកួតនេះ Liverpool មាន៩២ពិន្ទុដោយនៅសល់៤ប្រកួតទៀតទើបចប់រដូវកាល។ ជាក់ស្តែងក្លិបមួយនេះកំពុងតែចង់បំបែកកំណត់ត្រារបស់ក្លិប Manchester City ដែលអាចរកបានដល់ទៅ១០០ពិន្ទុក្នុងមួយរដូវកាល។ ចំណេកឯ Brighton វិញមាន៣៦ពិន្ទុឈរនៅលេខ១៥ នៅលើតំបន់ដែលត្រូវគេកាត់ចោលចំនួន៩ពិន្ទុ៕