កីឡាកររបស់ Juventus សុខចិត្តមិនយកប្រាក់ខែ 4ខែ ដើម្បីជួយក្លិបឱ្យបន្តដំណើរការ

0
804

ក្លិប Juventus ដែលមានទាំងកីឡាករសម្បូរលុយ Christiano Ronaldo ផងនោះ បានស្រុះស្រួលគ្នា ជាមួយនឹងគ្រូបង្វឹកផងដែរ យល់ព្រមឱ្យក្លិបកាត់ប្រាក់ខែទាំងស្រុងរបស់ខ្លួនចំនួន 4ខែ ស្របពេលដែលក្លិបកំពុងជួបវិបត្តិកូវីដ-19 នេះ។

ការ​សម្រេច​ដូច្នេះ គឺ​បន្ទាប់​ពី​ក្លិប​ប្រឈម​មុខ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ​ក្រោយការ​​ប្រកួត​ទាំង​អស់​នៅ​អ៊ីតាលី​ត្រូវ​ផ្អាក​ ហើយ​មុន​ផ្អាក​នេះ​ទៀត​សោត​ ការ​ប្រកួត​ត្រូវ​លេង​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ ​ធ្វើ​ឱ្យ​ Juventus បាត់​បង់ប្រាក់​ចំណូល​ជា​ច្រើន។​ ទឹកប្រាក់​ដែល​កាត់​ពី​អ្នក​ចាត់​ការ​ទូទៅ និង​កីឡាករ​មាន​តម្លៃ​ប្រមាណ​ 90​លាន​អឺរ៉ូ។​

គួរបញ្ជាក់ថា នៅតាមបណ្តាក្លិបនានានៅលើពិភពលោក ទាំងក្លិប និងកីឡាករ ក៏បានស្រុះស្រួលគ្នាកាត់បន្ថយប្រាក់ខែរបស់ខ្លួនទៅតាមលទ្ធភាព និងការយល់ស្របរៀងៗខ្លួនផងដែរ៕