Kane និង Lewandowski ជាកីឡាករនាំមុខគេប្រជែងស្បែងជើងមាសទ្វីបអឺរ៉ុប

0
140

ខ្សែប្រយុទ្ធ Harry Kane កាលពីរដូវកាលមុន ដណ្តើមបានពានរង្វាន់កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំទ្វីបអឺរ៉ុប ដោយគេរកបាន ៣៦គ្រាប់ នៅរាល់គ្រប់ការប្រកួត តាមពីក្រោយដោយកីឡាករ Serhou Guirassy ២៨គ្រាប់ ហើយ Haaland និង Kylian Mbappe រកបាន ២៧គ្រាប់ស្មើគ្នា។

ជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់រដូវកាលនេះ ការប្រកួតនីមួយៗមានការចាប់អារម្មណ៍ខ្លាំង ខណៈជំនួបនីមួយៗមានកម្រិតប្រកួតប្រជែងខ្ពសសឹងតែគ្រប់ការប្រកួត៕

ខាងក្រោមនេះគឺជាកីឡាករដែលកំពុងតែស៊ុតបាល់បញ្ចូលទីច្រើនជាងគេគិតត្រឹមថ្ងៃទី៣ ធ្នូ៖

១ Harry Kane លេងឱ្យ Bayern Munich រកបានចំនួន ១៤គ្រាប់

២ Robert Lewandowski លេងឱ្យ Barcelona រកបានចំនួន ១៤គ្រាប់

៣ Erling Haaland លេងឱ្យ Manchester City រកបានចំនួន ១២គ្រាប់

៤ Mohamed Salah លេងឱ្យ Liverpool រកបានចំនួន ១១គ្រាប់

៥ Mateo Retegui លេងឱ្យ Atalanta រកបានចំនួន ១២គ្រាប់

៦​ Omar Marmoursh លេងឱ្យ Eintracht Frankfurt រកបានចំនួន ១១គ្រាប់

៧ Bradley Barcola លេងឱ្យ Paris Saint Germain រកបានចំនួន ១០គ្រាប់

៨ Christopher Wood លេងឱ្យ Nottingham Forest រកបានចំនួន ៩គ្រាប់

៩ Bryan Mbeumo លេងឱ្យ Brentford រកបានចំនួន ៨គ្រាប់

១០ Cole Palmer លេងឱ្យ Chelsea រកបានចំនួន ៨គ្រាប់៕

អត្ថបទដើម : TmeyTmey.com