ខ្សែប្រយុទ្ធជប៉ុន Keisuke Honda នឹងមកដឹកនាំក្រុម U.23 កម្ពុជាដោយផ្ទាល់ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFF U.23 Championship 2022 ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ នៅប្រទេសកម្ពុជា។
ការសម្រេចនេះត្រូវបានប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដែល លោក Honda កំពុងកាន់តំណែងជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិនៃប្រទេសកម្ពុជា។ ដូច្នោះ ខ្សែប្រយុទ្ធជប៉ុនដ៏ល្បីឈ្មោះរូបនេះនឹងមកដឹកនាំក្រុម U.23 កម្ពុជា បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ AFF Cup 2020 ដែលបានបញ្ចប់កាលពីដើមខែមករាកន្លងទៅនេះ។
ដូច្នេះជាមួយនឹងតួនាទីខាងលើ ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះនឹងផ្អាកលេងនៅក្លឹប FK Sūduva (លីគកំពូលរបស់ប្រទេសលីទុយអានី) ជាបណ្ដោះអាសន្ន ដើម្បីផ្តោតលើការដឹកនាំក្រុម U.23 កម្ពុជា ឆ្ពោះទៅរកលទ្ធផលដែលប្រកបដោយខ្ពស់ក្នុងពានរង្វាន់ AFF U23 Championship ឆ្នាំ 2022 នៅកម្ពុជា។
នៅក្នុងបញ្ជីបឋម (បញ្ចីកោះហៅកីឡាករ) លោក Honda បានកោះហៅកីឡាករសរុបចំនួន ៧៤នាក់ មកពីក្លឹបមួយចំនួនក្នុងក្របខណ្ឌទី១ និងទី២ របស់កម្ពុជា ព្រមទាំងក្រុមតូចៗក្នុងស្រុកផងដែរ។ បញ្ជីឈ្មោះត្រូវបានបម្រួមមកត្រឹម ២៨ រូប បន្ទាប់ពីគ្រូបង្វឹក Ryu Hirose និងគ្រូជំនួយបើកការជ្រើសរើសចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែកុម្ភៈ។ បញ្ជីចុងក្រោយនៃក្រុមម្ចាស់ផ្ទះនឹងត្រូវប្រកាសមុនពេលបើកការប្រកួត។
ក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះកម្ពុជាស្ថិតក្នុងពូល A រួមជាមួយ U.23 ប៊្រុយណេ U.23 ទីម័រខាងកើត និង U.23 ហ្វីលីពីន។ ពូល B មាន U.23 ឡាវ U.23 មីយ៉ាន់ម៉ា U.23 ម៉ាឡេស៊ី និងក្រុមការពារតំណែងជើងឯកឥណ្ឌូនេស៊ី ខណៈពូល C មាន U.23 វៀតណាម U.23 ថៃ និង U.23 សិង្ហបុរី។
កីឡដ្ឋានចំនួន ២ ត្រូវបានជ្រើសរើសជាកន្លែងសម្រាប់ការប្រកួតពានរង្វាន់ AFF U23 Championship រួមមានពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡាដ្ឋានពីនស៍ កីឡដ្ឋានទាំងពីរស្ថិតក្នុងរាជធានីភ្នំពេញ៕