Kylian Mbappe បង្ហាញខ្លួនជាផ្លូវការជាកីឡាកររបស់ Real Madrid

0
139

កីឡាករឆ្នើមរបស់បារាំង Kylian Mbappe ត្រូវបានបង្ហាញជាផ្លូវការថាជាកីឡាកររបស់ Real Madrid ក្នុងទីក្រុង Madrid កាលពីថ្ងៃអង្គារ។
ខ្សែ​ប្រយុទ្ធ​រូបនេះ​បាន​បញ្ចប់​ការ​ព្យាបាល​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ហើយបាន​ចុះ​កិច្ច​សន្យា​រយៈ​ពេល​ប្រាំ​ឆ្នាំ​ហើយ​ត្រូវ​បាន​ប្រធាន​ក្លឹប​លោក Florentino Perez ប្រគល់​អាវ​លេខ​៩។

Mbappe បាននិយាយជាភាសាអេស្ប៉ាញទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ដែលប្រមូលផ្តុំគ្នានៅកីឡដ្ឋាន Santiago Bernabeu ។

អតីតកីឡាករ Paris Saint-Germain បាននិយាយថា “អស់ជាច្រើនឆ្នាំដែលខ្ញុំសុបិនចង់លេងឱ្យ Real Madrid ហើយថ្ងៃនេះ សុបិនរបស់ខ្ញុំបានក្លាយជាការពិត។

ខ្ញុំនឹងលះបង់ជីវិតរបស់ខ្ញុំសម្រាប់ក្លឹបនេះ។

ទោះបីជាមិត្តរួមក្រុមថ្មីរបស់គាត់បានចាប់ផ្តើមហ្វឹកហាត់កាលពីថ្ងៃចន្ទក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធដែលបានដឹកនាំក្រុមជម្រើសជាតិបារាំងក្នុងអំឡុងពេល Euro នឹងសម្រាកពីរបីថ្ងៃទៀតមុនពេលចាប់ផ្តើមរដូវកាលរបស់គាត់នៅក្នុងរដ្ឋធានីអេស្ប៉ាញ។