ក្រុមបាល់ទាត់រាជវង្សអេស៉្បាញ នឹងទទួលបានការបំពេញបន្ថែមទៅលើអ្នកវាយប្រហារនៅពេលការប្រកួតចាប់ផ្តើមដំណើរការឡើងវិញ។
នៅចុងខែកក្កដាឆ្នាំមុន Marco Asensio បានរងរបួស ACL ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមិនបានលេងរហូតដល់ចប់រដូវកាល។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងបរិបទនៃការរីករាលដាលជំងឺ covid 19 នាពេលកន្លងមក តារាអេស្ប៉ាញស្ទើរតែបានជាសះស្បើយឡើងវិញហើយប្រហែលជាបង្ហាញខ្លួននៅជុំទី ១១ ទៀតនៅ La Liga ។
យោងតាមប្រភពព័ត៌មានពី Marca បានអោយដឹងថា Asensio ផ្ទាល់មានជំនឿចិត្តយ៉ាងមុតមាំអំពីសមត្ថភាពរបស់គាត់ក្នុងការវិលត្រឡប់មកវិញ។ ដោយសារមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ Real កីឡាករវ័យ ២៤ ឆ្នាំរូបនេះទំនងជាត្រូវបានបញ្ចូលទៅក្នុងក្រុមផ្លូវការនៅពេលការប្រកួតចាប់ផ្តើម។
តាមសេចក្តីរាយការណ៍ទាំងប្រធាន Florentino Perez និងគ្រូបង្វឹកលោក Zinedine Zidane មានការជឿជាក់យ៉ាងខ្លាំងទៅលើ Asensio ពួកគេបាននិយាយថាតារាអេស្ប៉ាញអាចបំពេញចន្លោះប្រហោងទាំងស្រុងដែល Cristiano Ronaldo ចាកចេញដោយគ្មានបញ្ហាណាមួយទាក់ទងនឹងសុខភាពគាត់។
នាពេលអនាគត Asensio នឹងដើរតួជាខ្សែប្រយុទ្ធទី ២ ប្រសិនបើកីឡាករ Luka Jovic និង Mariano Diaz នៅខាងក្រៅដោយសាររបួស។ លើសពីនេះទៅទៀតគាត់នៅតែមានឆន្ទៈក្នុងការលេងជាខ្សែប្រយុទ្ធស្លាប់ប្រសិនបើម្នាក់ក្នុងចំណោមពីរនាក់បានជាសះស្បើយឡើងវិញ។
ដូច្នេះនៅពេលដែល La Liga ត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមឡើងវិញ Real នឹងមាន“ អាវុធថ្មី” បន្ថែមទៀតដែលមានគុណភាពខ្ពស់មានឈ្មោះថា Marco Asensio ។