Lewandowski ឆ្គោះទៅកាន់ Super Cup នៅយប់រំលងអាធ្រាត្រនេះ

0
647

ក្រុម Bayern Munich ត្រៀមប្រកួតប្រជែងដណ្តើមពានរង្វាន់អឺរ៉ុប Super Cup ជាមួយ Sevilla ។ អ្នកគាំទ្រមានអារម្មណ៍សោកស្តាយដែល Robert Lewandowski មិនបានទទួលពានរង្វាន់ Ballon d’Or ។

នៅវេលាម៉ោង ២ និង​២៥នាទី ថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងនៅភ្នំពេញ) កីឡាដ្ឋាន Puskas Arena (រដ្ឋធានី Budapest) នឹងក្លាយជាចំណុចផ្តោតសំខាន់នៃបាល់ទាត់អឺរ៉ុបដោយសារការប្រកួត Super Cup រវាងក្រុម Bayern Munich និង Sevilla ។ នេះនឹងក្លាយជាការប្រកួតមួយសម្រាប់ក្លឹបនៃតំបន់ Bavaria បន្តបង្ហាញពីសិទ្ធិអំណាចរបស់ខ្លួន ក៏ដូចជាឱកាសសម្រាប់ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ដើម្បីរំលឹកដល់អ្នកគាំទ្រថាឆ្នាំ ២០១៩/២០ គឺជារដូវកាលបាល់ទាត់ដ៏អស្ចារ្យរបស់គាត់។

ដោយសារតែផលប៉ះពាល់នៃជំងឺ Covid-19 ពិធីប្រគល់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២០ នឹងមិនត្រូវបានធ្វើឡើងឡើយ។ ទោះយ៉ាងណាជាមួយនឹងអ្វីដែលបានធ្វើនៅរដូវកាល ២០១៩/២០ Lewandowski ពិតជាសមនឹងក្លាយជាម្ចាស់ Ballon d’Or ២០២០ ពិតប្រាកដណាស់៕