Liverpool ទំនងជាមិនអាចចំណាយប្រាក់ដើម្បីទិញដូរកីឡាករនៅពេលខាងមុខនេះបានទេ ដោយសារតែក្លឹបកំពុងជួបបញ្ហាហិរញ្ញវត្ថុ ដោយសារតែ Covid-19 ។
Premier Leageue កំពុងចាប់ផ្ដើមរកវិធីដើម្បីបើកការប្រកួតវិញហើយ បើទោះជាក្នុងលក្ខខណ្ឌលេងដោយគ្មានអ្នកគាំទ្រក៏ដោយ។ ការចង់បើកការប្រកួតវិញដើម្បីបញ្ចប់រដូវកាលឱ្យទាល់តែបាននេះ គឺដើម្បីគេចផុតពីការសងប្រាក់ទៅខាងទូរទស្សន៍វិញ ដែលមានតម្លៃរាប់រយលានផោនឯណោះ។
បើទោះជាអាចដំណើរការ និងបញ្ចប់លីគរដូវកាលនេះបានមែន ក៏ក្លឹបធំៗនៅអឺរ៉ុបរងផលប៉ះពាល់ខ្លះផ្នែកសេដ្ឋកិច្ចដែរ។ ជាក់ស្ដែងការប៉ះពាល់នេះ នឹងធ្វើឱ្យពួកគេពិបាកក្នុងការទិញដូរកីឡាករនារដូវកាលទីផ្សារមិនខាន។ ប្រភពនៅអង់គ្លេស បានបញ្ជាក់ថា Liverpool ជាក្លឹបមុនដែរ ដែលបង្ហើបពីគម្រោងមិនទិញកីឡាករថ្មីឡើយ។ ពួកគេអាចនឹងប្រើប្រាស់កីឡាករចាស់ៗ របស់ខ្លួន ដើម្បីលេងនៅរដូវកាលថ្មី ជាជាងចំណាយប្រាក់ទិញកីឡាករចំណូលថ្មី៕