Klopp ចរចា​​យកកីឡាករ​​គ្មាន​តម្លៃ​ខ្លួន​មួយ​រូប ពីក្លឹប​គូ​ប្រជែង

0
610

សារព័ត៌មាន Sport បានចុះផ្សាយថា ខ្សែប្រយុទ្ធស្លាបជម្រើសជាតិប្រេស៊ីល Willian ដែលនឹងផុតកុងត្រា​ជាមួយ​ក្លឹប Chelsea នាបំណាច់ខែមិថុនាខាងមុខ កំពុងពិភាក្សាពីលទ្ធភាពក្នុងការចូលរួមជាមួយក្លឹបហង្សក្រហម Liverpool។

Willian នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួន (Free Agent) ក្រោយបរាជ័យចង់បានកុងត្រារយៈពេលវែងជាមួយក្លឹប Chelsea ខណៈក្លឹប Chelsea មានគោលការណ៍មិនបន្តកុងត្រារយៈពេលវែងជាមួយកីឡាករ​ដែលមានអាយុច្រើន​ជាង៣០ឆ្នាំ។ ទោះជាយ៉ាងណា លោក Jürgen Klopp បានត្រៀមខ្លួនដើម្បីយកខ្សែប្រយុទ្ធស្លាបរូបនេះមកពង្រឹង​ក្រុមបន្ថែមទៀត។

ខ្សែប្រយុទ្ធស្លាប វ័យ ៣១ឆ្នាំរូបនេះ បានមកដល់ទឹកដី Stamford Bridge ក្នុងរជ្ជកាលលោក Jose Mourinho ក្រោយចាកចេញពីក្លឹប Anzhi Makhachkala របស់លីគកំពូលរុស្សី ក្នុងតម្លៃ ៣៥.៥លានផោន កាលពីដើម​រដូវកាល​ ២០១៣-២០១៤។

រយៈពេល ៧រដូវកាលនៅ Chelsea ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលរូបនេះបានបង្ហាញខ្លួនឱ្យក្លឹបចំនួន ៣២៩ប្រកួត ក្នុងនោះរកបានគ្រាប់បាល់ចំនួន ៥៩គ្រាប់ និងបញ្ជូនបាល់បាន ៥៩គ្រាប់ និងបានជាប់​ជាកីឡាករល្អបំផុត​ប្រចាំរបស់ក្លឹបនៅឆ្នាំ២០១៦ ផងដែរ៕