៤៥នាទីដំបូងលេងឲ្យ Liverpool កីឡាករ Thiago បំបែបកំណត់ត្រាបានមួយ

0
543

កីឡាករ Thiago Alcantara បានធ្វើការបង្ហាញខ្លួនជាលើកដំបូងឲ្យក្លិបថ្មីរបស់ខ្លួន Liverpool នៅក្នុងការប្រកួតជាមួយក្លិបតោខៀវ Chelsea យប់មិញនេះ ក្រោយផ្លាស់ចេញពី Bayern Munich ជាផ្លូវការកាលពីថ្ងៃសុក្រសប្តាហ៍មុន។ កីឡាករវ័យ ២៩ឆ្នាំរូបនេះត្រូវបានលោក Jurgen Klopp ដាក់ឲ្យចូលលេងនៅក្នុងតង់ទី២ ពោលគឺដូរជំនួសប្រធានក្រុម Jordan Henderson ។

ចំណាយពេលត្រឹមតែ៤៥ប៉ុណ្ណោះ Thiago បានបំបែកកំណត់ត្រាមួយបាត់ទៅហើយនៅក្នុងប្រវត្តិសាស្ត្រលីគកំពូល Premier League ។ កំណត់ត្រានោះគឺរូបគេបានក្លាយជាកីឡាករដំបូងគេដែលអាចប៉ះបាល់ឲ្យមិត្តរួមក្រុមបានច្រើនជាងគេក្នុងរយៈពេល៤៥នាទី ពោលប៉ះបានដល់ទៅ៧៥លើក។

លើសពីនេះបន្ទាប់ពីរូបគេដូរចូលក្នុងតង់ទី២ Liverpool ក៏មានឱកាសរកបាន២គ្រាប់ដោយការស៊ុតរបស់កីឡាករ Sadio Mane ខណៈដែលខ្សែការពារ Andreas Christensen ទទួលបានកាតក្រហមនៅចុងតង់ទី១៕