Lukaku ស៊ុត២គ្រាប់ម្នាក់ឯង ជួយប៊ែលស៊ិក វ៉ាអង់គ្លេស ឡើងឈរលេខ១ក្នុងពូល

0
704

ក្រុមជម្រើសជាតិប៊ែលស៊ិក បានឡើងទៅឈរលេខ១ ក្នុងពូល A2 ពាន Nation League ក្រោយផ្ដួលក្រុ អ៊ីស្លង់កាលពីរាត្រីថ្ងៃពុធម្សិលមិញនេះ  ដោយលទ្ធផលប្រផិតប្រផើយ ២ទល់នឹង១។

២គ្រាប់របស់ក្រុមប៊ែលស៊ិក គឺកើតមានឡើងក្នុងតង់ទី១ រកបានតាមរយៈខ្សែប្រយុទ្ធក្រុម Inter Milan កីឡាករ Romelu Lukaku នៅនាទីទី៩ និងការស៊ុតបាល់ប៉េណាល់ទី នៅនាទីទី៣៨។ ដោយឡែក១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ អ៊ីស្លង់ ធ្វើបានដោយកីឡាករ Birkir Saevarsson នៅនាទីទី១៧។

តាមរយៈជ័យជម្នះនេះ បានជួយប៊ែលស៊ិក វ៉ាក្រុមជម្រើសជាតិអង់គ្លេស ដែលភ្លាត់ចាញ់ក្រុម ដាណឺម៉ាក ១-០ នៅកីឡដ្ឋាន Wembley កាលពីម្សិលមិញនោះ ទៅឈរលេខ១ ក្នុងពូល ក្រោយ ៤ប្រកួតកន្លងទៅ រកបាន៩ពិន្ទុ ។

គួរបញ្ជាក់ដែរថា Lukaku ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងក្រុមជម្រើសជាតិប៊ែលស៊ិក ពោលបន្ថែម២គ្រាប់កាលពីយប់មិញជាគ្រាប់ទី៥៥ហើយ របស់អតីតខ្សែប្រយុទ្ធក្រុម Manchester United រូបនេះ ៕