ចំណាយអស់ ៣៥ លានផោន Man UTD សម្រេចចិត្តយកឈ្នះ Barca លើទីផ្សារដោះដូរកីឡាករ

0
685
Man UTD គ្រោងចំណាយ ៣៥ លានផោនសម្រាប់ខ្សែបម្រើកណ្ដាល Nikola Milenkovic របស់ Fiorentina នារដូវក្តៅឆ្នាំ ២០២០​នេះ ។

Man UTD ចង់បន្តការចរចារលើកីឡាករ Fiorentina

កាលពីរដូវក្តៅមុន ខ្សែបម្រើកណ្ដាល Nikola Milenkovic ធ្លាប់ជាគោលដៅការផ្ទេរកីឡាករសម្រាប់ Man UTD ដោយសាររដូវកាលជោគជ័យក្នុងអាវ Fiorentina (បង្ហាញខ្លួនបាន ៤០ ប្រកួត និង រកបាន ៤ គ្រាប់) ។ បន្ថែមពីលើតួនាទីជា ខ្សែបំរើកណ្តាល កីឡាកររូបនេះក៏អាចលេងជាខ្សែការពារស្លាប។

ត្រូវបានគេស្គាល់នៅពេល ដែលហង្សក្រហមបានផ្តល់តម្លៃ ៣០លានផោន ប៉ុន្តែ Fiorentina បានគ្រវីក្បាលបដិសេធ។ រដូវកាលឆ្នាំនេះ Milenkovic នៅតែបន្តលេងបានល្អ ដែលធ្វើឱ្យ Man UTD សម្រេចចិត្តស្នើសុំទិញកីឡាករដែលកើតឆ្នាំ ១៩៩៧ នេះនៅរដូវក្តៅឆ្នាំ ២០២០ខាងមុខនេះ ។

Solskjaer ជឿជាក់ថា Milenkovic នឹងក្លាយជាដៃគូដ៏ល្អឥតខ្ចោះជាមួយ Harry Maguire នៅទីតាំង ខ្សែការពារណ្តាល ដោយពឹងផ្អែកលើសមត្ថភាព និង វិនិច្ឆ័យដ៏អស្ចារ្យ។

កិច្ចសន្យាកុងត្រារបស់កីឡាករសញ្ជាតិស៊ែប៊ី ជាមួយក្រុមអាវពណ៌ស្វាយនៅមានសុពលភាពរហូតដល់ខែមិថុនាឆ្នាំ ២០២២ ។ ដើម្បីមានក្តីសង្ឃឹមក្នុងការចុះហត្ថលេខាលើកីឡាករ Milenkovic ក្រុមម្ចាស់​កីឡាដ្ឋាន Old Trafford សុខចិត្តចំណាយយ៉ាងហោចណាស់ ៣៥ លានផោន។ លើសពីនេះទៅទៀត Man UTD ក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់ជូនប្រាក់ខែ ដែលខ្សែការពាររូបនេះទាមទារ។

ទោះយ៉ាងណាក៏ដោយ Man UTD នឹងត្រូវប្រកួតប្រជែងជាមួយក្លេបបាល់ទាត់ធំៗ ជាច្រើន។ ឧទាហរណ៍ Barca ក៏ចង់បាន Milenkovic ដែរ។

ក្រៅពីខ្សែការពារកណ្តាលរបស់ Fiorentina។ Man UTD ក៏ផ្តោតគោលដៅទៅលើ Kalidou Koulibaly របស់ Napoli ដែលជាខ្សែការពារកណ្តាលលេខ ១ របស់ Napoli ហើយបច្ចុប្បន្នមានតម្លៃ ៨០ លានផោន៕