Real Madrid បានប្រើ Vinicius ជាថ្នូរប្ដូរយក Mane

0
743

Real Madrid ទើបតែដាក់ Vinicius ក្នុងការពិភាក្សាជាមួយ Liverpoool ដោយសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងទិញ Sadio Mane ។

Man UTD នឹងជួយ Leicester ទិញ Coutinho របស់ Barca

Vazquez: «ពួកគេទាំង២នាក់គឺ ជាកីឡាករឆ្នើម គ្រប់ពេលវេលា»

Real Madrid ចង់បញ្ចប់គោលដៅដ៏ឆាប់បំផុតជាមួយ Sadio Mane – កីឡាករដែលគ្រូបង្វឹកលោក Zinedine Zidane បានដេញតាមប្រម៉ាញ់តាំងពីអាណត្តិដំបូងរបស់លោកនៅឯ Bernabeu ។ Diario Gol បានរាយការណ៍ថា ប្រធានា Florentino Perez និងគ្រូបង្វឹក Zidane បានស្របទស្សនៈគ្នា​អំពី Mane ។

មិនយូរប៉ុន្មានព័ត៌មានពីប្រទេសអង់គ្លេសបាននិយាយថា Mane បានពិចារណាចាកចេញពី Liverpool ។ ខ្សែប្រយុទ្ធសេណេហ្គាល់ចង់ចូលរួមជាមួយក្រុម Real Madrid – ក្រុមឈ្នះជើងឯក Champions League ១៣ ដង។

នៅក្នុងការវិវឌ្ឍន៍ចុងក្រោយនេះ យោងទៅតាម Diario Gol – Jurgen Klopp គ្រាន់តែយល់ព្រមឱ្យ Mane ចាកចេញប្រសិនបើ Real Madrid យល់ព្រមទទួលយក Vinicius លើលក្ខខណ្ឌនៃការដោះដូរកីឡាករ។

Klopp បានកោតសរសើរចំពោះសមត្ថភាពរបស់ Vinicius ដោយចាត់ទុកតារាវ័យក្មេងប្រេស៊ីលរូបនេះជាទេពកោសល្យសម្រាប់អនាគត។ Real Madrid ឆ្លើយតបភ្លាមៗចំពោះរឿងនេះ។ ទោះយ៉ាងណាភាគីទាំងពីរមិនបានឯកភាពគ្នាលើតម្លៃរបស់ Vinicius ឡើយ។ អ្នកតំណាងរបស់ Real Madrid បានផ្តល់ប្រាក់ ៦០ លានអឺរ៉ូបូកនឹង Vinicius ដើម្បីយក Mane​មកកាន់​ក្លឹបរបស់ខ្លួន ។

ទោះយ៉ាងណា Liverpool ជឿជាក់ថា Vinicius មិនលើសពី ៤០ លានអឺរ៉ូឡើយ។ Klopp ចង់បានប្រាក់ ៨០ លានអឺរ៉ូបូកនឹងយុវជនប្រេស៊ីលម្នាក់ដើម្បីយល់ព្រមថា Mane នឹងចូលរួមជាមួយ Real Madrid ។