Mbappe ថានឹងយកឈ្នះ បីសាចក្រហមទាល់តែបានក្នុងជំនួបថ្ងៃស្អែកនេះ

0
780

ខ្សែ​ប្រយុទ្ធ Kylian Mbappe បាន​ព្រមាន​ Manchester United ថា គេ​នឹង​មិន​ឈរ​ស្ងៀម​​ឡើយ​ពេល​​ដែល​អតីត​មិត្ត​រួម​ក្រុម Edinson Cavani ត្រឡប់​មក​ប៉ះ Paris Saint-Germain។

កីឡាករ​ចំណូល​ថ្មី Cavani វ័យ​៣៣​ឆ្នាំ​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ Man Utd ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ត្រៀម​ខ្លួន​លេង​ Champions League ទល់​នឹង​ក្រុម​ចាស់ PSG នៅ​យប់​ថ្ងៃ​អង្គារ​ស្អែក។

Mbappe ធ្លាប់​លេង​ចាប់​ដៃ​គូ​គ្នា​ជាមួយ Cavani កាល​នៅ​ជាមួយ​គ្នា​ក្នុង​ប្រទេស​បារាំង។ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​​នឹង​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​ការ​ប្រកួត​ដ៏​ជក់ចិត្ត​​នៃ​ពាន UCL ប្រកួត​ទី​មួយ។ និយាយ​ជំនួស PSG កីឡាករ​ Mbappe ថា​នឹង​ត្រូវ​តែ​ឈ្នះ។

Mbappe វ័យ​២១​ឆ្នាំ​បាន​និយាយ​ថា៖ “គេ(Cavani) ពេល​នេះ​ស្ថិត​នៅ​ក្រុម​ផ្សេង​គ្នា ខ្ញុំ​ជូនពរ​គេ​សំណាង​ល្អ។ ពួក​យើង​នឹង​ត្រូវ​លេង​ទល់​ជាមួយ​គ្នា ហើយ​នឹង​ព្យាយាម​យក​ឈ្នះ​ឲ្យ​បាន”។ សម្រាប់ Cavani វិញ​មាន​អារម្មណ៍​រំភើប ប្រសិន​ជា​គេ​បាន​លេង​ប្រកួត​ដំបូង​ជួប​ក្រុម​ចាស់៕