Kylian Mbappe ប្រហែលជាត្រូវរង់ចាំមួយឆ្នាំទៀតដើម្បីផ្លាស់ទៅ Bernabeu ដោយសារតែផលប៉ះពាល់នៃ COVID-19 ប៉ុន្តែគាត់នឹងក្លាយជាកីឡាករថ្លៃបំផុតនៃ “Galacticos” ។
Mbappe គឺជាគោលដៅផ្ទេរកំពូលរបស់ Real Madrid ក្នុងបរិបទក្រុម Bernabeu មិនអាចរកអ្នកណាម្នាក់ដើម្បីបំពេញចន្លោះប្រហោងដែលនៅសល់ដោយ Cristiano Ronaldo ឡើយ។ អ្នកទទួលខុសត្រូវក្នុងការធ្វើបែបនេះគឺគ្មាននរណាក្រៅពីប្រធាន Florentino Perez ទេ។
ក្នុងអំឡុងពេលពីរអាណត្តិរបស់គាត់នៅក្នុងតំណែងជាប្រធាននៅឯ Real Madrid លោក Perez គឺជាអ្នកបង្កើតគំនិត “Galacticos” ដើម្បីសំដៅទៅលើកីឡាករឆ្នើមរបស់ “Los Blancos” ។ ប្រសិនបើចូលរួមជាមួយក្រុមរ៉ូយ៉ាល់អេស្បាញនោះ Mbappe នឹងក្លាយជាកីឡាករទី ១០ នៃ”Galacticos” និងជាអ្នកដែលបំបែកចេញនូវគោលជំហរមុន ៗ ។
ក្នុងអាណត្តិទី ១ របស់លោកប្រធានក្លិប Real Madrid បានចុះហត្ថលេខាលើកំពូលតារាឆ្នើមចំនួន ៤ រូបរួមមាន Ronaldo (ធាត់), Zinedine Zidane, Luis Figo និង David Beckham ។ អ្នកទាំងអស់មានអាយុលើសពី ២៥ ឆ្នាំហើយអ្នកដេញថ្លៃខ្ពស់ជាងគេគឺ ៧២ លានអឺរ៉ូ (Zidane) ។ នៅអាណត្តិបន្ទាប់ គាត់បានជ្រើសរើសតារាចំនួន ៥ រូបទៀត រួមមាន Ricardo Kaka, Cristiano Ronaldo, Gareth Bale, James Rodriguez និង Eden Hazard ។ James គឺជាកីឡាករក្មេងជាងគេ (អាយុ ២៣ ឆ្នាំ) ខណៈដែល Bale ក្លាយជាកីឡាករនៃ “Galacticos” ដែលថ្លៃជាងគេ (១០១ លានផោន) ។
Perez ចំណាយប្រាក់សរុបចំនួន ៦៤៦ លានអឺរ៉ូលើគំនិតបង្កើតក្រុមកីឡាករ“ Galacticos” ជាមធ្យមគឺ ៧១,៧៧ លានអឺរ៉ូសម្រាប់កីឡាករម្នាក់។ អាយុកាលមធ្យមនៃកំពូលកីឡាករទាំងនោះ ក្នុងកំឡុងពេលពីរទសវត្សចុងក្រោយគឺ ២៦.១១ នៅពេលចុះកិច្ចសន្យាកុងត្រា។ ដូច្នេះប្រសិនបើ Mbappe មកដល់ Real Madrid នៅឆ្នាំ ២០២១ គាត់នឹងក្លាយជាកីឡាករក្មេងជាងគេ (២២ ឆ្នាំ) ក្នុងតម្លៃខ្ពស់បំផុត (មិនតិចជាង ១០០ លានអឺរ៉ូ) ។
អ្វីគ្រប់យ៉ាងនឹងពឹងផ្អែកលើផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 ទៅលើទីផ្សារផ្ទេរនៅអឺរ៉ុប។ AS បានបង្ហើបថា ប្រសិនបើ Mbappe មិនបានបន្តកុងត្រាទៀតទេ តែចង់ចាកចេញពីការផ្ទេរដោយឥតគិតថ្លៃនៅឆ្នាំ ២០២២ PSG ត្រៀមលក់កីឡាកររូបនេះនៅរដូវកាលដោះដូរនារដូវក្តៅឆ្នាំ ២០២១ ដើម្បីចៀសវាងការបាត់បង់ប្រាក់។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ត្រូវបានលេចលឺពាក្យចចាមអារាមជាយូរមកហើយ ថានឹងផ្លាស់ទៅលេងនៅ Real Madrid ជាពិសេសក្រោយឈ្នះ World Cup ឆ្នាំ ២០១៨ ជាមួយក្រុមបារាំងដែលបានរៀបចំនៅប្រទេសរុស្ស៊ី។ ទោះយ៉ាងណា Mbappe បានជ្រើសរើសលេងឱ្យ PSG ដែលជាសន្ទុះដើម្បីឈានដល់ចំណុចកំពូល។ នៅរដូវកាលនេះ Parc des Princes បានឈ្នះជើងឯក Ligue 1 ។ Mbappe លេងបាន ៣៣ ប្រកួតស៊ុតបញ្ចូលទីបាន ៣០ គ្រាប់ និងជួយបាន ១៧ លើកក្នុងការប្រកួតទាំងអស់៕