Mbappe គួរតែសម្រាក ដោយការប្រកួត FIFA World Cup ខិតជិតមកដល់

0
389

អ្នកចាត់ការសញ្ជាតិបារាំង Didier Deschamps បានទទូចប្រាប់លោក Christophe Galtier របស់ក្លឹប Paris Saint-Germain ថាគួរតែឱ្យ Kylian Mbappe សម្រាក ដោយសម្លឹងមើលការប្រកួត FIFA World Cup នៅខែវិច្ឆិកានេះ។

រដូវកាលបាល់ទាត់របស់ក្លឹបនឹងឈប់សម្រាកពេញមួយខែវិច្ឆិកា និងខែធ្នូ ដើម្បីទទួលការប្រកួតបាល់ទាត់ពិភពលោកដែលនឹងធ្វើឡើងនៅប្រទេសកាតា ។

Mbappe បានស៊ុតបញ្ចូលទីបាន 10 គ្រាប់រួចហើយពីការប្រកួត 9 លើកក្នុងរដូវកាលនេះ ហើយបានខកខានការប្រកួតលីកតែមួយប៉ុណ្ណោះរហូតមកដល់ពេលនេះ ខណៈពេលដែលគាត់ក៏មានវត្តមានសម្រាប់ប្រទេសបារាំងក្នុងការប្រកួតវគ្គចែកពូល Nations League ចំនួនពីរចុងក្រោយរបស់ពួកគេ។

ថ្លែងទៅកាន់គេហទំព័រ Telefoot របស់បារាំង លោក Deschamps បានប្រាប់ពីកង្វល់របស់គាត់ទាក់ទងនឹងកីឡាករវ័យ 23 ឆ្នាំរូបនេះថា “ខ្ញុំដឹងថា Galtier នៅតែចង់ឱ្យ Kylian ប្រគួតដដែល។

កីឡាករសញ្ជាតិបារាំងរូបនេះបានលេងពេញ 90 នាទីក្នុងការប្រកួតទាំងពីរវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League របស់ PSG មកទល់ពេលនេះ ហើយសម្ពាធគឺស្ថិតនៅលើខ្លួនគាត់ និង PSG  ដោយបានបរាជ័យក្នុងការឈ្នះពានរង្វាន់ Champions League ចាប់តាំងពីពួកគេទទួលបានភាពល្បីល្បាញក្នុងវិស័យបាល់ទាត់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

 ការប្រគួតបាល់ទាត់ UEFA Nations League  ធើ្វការបង្កើតគណនី នៅទីនេះសំរាប់រដូវកាលថ្មីជាមួយប្រម៉ូតកូដ 1XCAMSPORTS​ ទទួលបានការបថ្ថែមថ្មីៗ​!