Messi និង Griezmann ស្ទើរតែវាយតប់គ្នា រហូតដល់លោក Setien ត្រូវធ្វើអន្តរាគមន៍

0
649

ប្រធានក្រុម Messi និង Griezmann បានប្រឈមដាក់គ្នា​ស្ទើរតែមានការប៉ះទន្កិចគ្នានៅទីលានហ្វឹកហាត់ របស់ Barca ដែលធ្វើឲ្យគ្រូបង្វឹក Quique Setien ត្រូវបង្ខំចិត្តអន្តរាគមន៍។

កាសែត Diario Gol បានរាយការណ៍ថា ទំនាក់ទំនងរវាងប្រធានក្រុម Lionel Messi និងខ្សែប្រយុទ្ធមកពីក្លឹប Atletico កាលពីរដូវក្តៅមុន Antoine Griezmann កាន់តែតានតឹង និងកាន់តែយ៉ាប់យ៉ឺនទៅៗ។ ការសែតមួយចំនួនបានលើកឡើងថា ស្ទើរតែពេញមួយការប្រកួត Messi មិនបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសញ្ជាតិបារាំងរូបនេះ ក្នុងការប្រកួតដែល Barca បានឈ្នះ Leganes ២-០ ។

ហើយប្រភពបានបង្ហើបអោយដឹងថាអំឡុងពេលហ្វឹកហាត់នាពេលថ្មីៗនេះរបស់ Barca, Messi និង Griezmann បានផ្ទុះឡើងនូវទំនាស់ ហើយមានការប៉ះទង្គិចគ្នាដែលជិតឈានដល់ការវៃតប់គ្នា មុនពេលគ្រូបង្វឹក Setien និងមិត្តរួមក្រុមមួយចំនួនបានចូលអន្តរាគមន៍ទាន់ពេលវេលា។

Griezmann មានបញ្ហានៅ Nou Camp តាំងពីដំបូងនៅពេលដែលគាត់ផ្លាស់មកពី Atletico Madrid ក្នុងតម្លៃ ១២០ លានអឺរ៉ូ។ ហើយស្ថានភាពមិនថយចុះទេប៉ុ ន្តែមានសញ្ញាកើនឡើងថែមទៀតផង។

នោះហើយជាហេតុផលសម្រាប់ពាក្យចចាមអារ៉ាមថាខ្សែប្រយុទ្ធបារាំងរូបនេះនឹងចាកចេញពី Barca ឆាប់ៗនេះ។ ផ្ទុយពី Griezmann ចំណែក Messi វីញត្រូវបានក្លឹបស្នើរឲ្យបន្តពន្យាកិច្ចសន្យាកុងត្រាថ្មីរហូតឆ្នាំ ២០២៣ បានន័យថារហូតដល់ខ្សែប្រយុទ្ធរូបនេះឈានចូលវ័យ ៣៦ ឆ្នាំ។

ស្ថានភាពរបស់ Barca នៅពេលនេះមិនសូវសប្បាយចិត្តនោះទេ នៅពេលដែលសសរគ្រិះរបស់ខ្លួន មានភាពស្រអាប់ ពួកគេក៏បាត់បង់កំពូលតារាង La Liga ចាញ់គូប្រជែង Real Madrid ក្រោយ ជុំទី៣០ ៕