Messi និង Ronaldo លើកដំបូងជួបគ្នាក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ពាន​​ UCL

0
668

បន្ទាប់​ពី​ចាប់​​ឆ្នោត​បែងចែក​ពូល​ក្នុង​ពាន​រង្វាន់​Champions​League​កាល​ពី​យប់​មិញ​Juventus​ត្រូវ​ស្ថិត​ក្នុង​ពូល​​G​ជាមួយ​Barcelona។

​រឿង​ពិសេស​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​នេះ​ជា​លើក​ដំបូង​ដែល​Lionel​Messi​លេង​ទល់​មុខ​Cristiano​Ronaldo​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ពាន​UCL។​ក្នុង​ពូល​G​នេះ​Barca​និង​Juventus​មាន​ភាគរយ​ខ្ពស់​អាច​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​សារ​ពីរ​ក្រុម​ផ្សេង​ទៀត​ដូច​ជា​Dynamo​Kyiv​និង​Ferencvaros​ស្ថិត​នៅ​ក្រោម​កម្រិត​របស់​ពួក​គេ។

Ronaldo​កំពុង​តែ​បន្ត​ភាព​ខ្លាំង​រក​គ្រាប់​បាល់​របស់​ខ្លួន​​ចាប់​តាំង​ពី​ចូល​រួម​ជាមួយ​Juventus​ផ្លាស់​ពី​​Real​Madrid​ក្នុង​តម្លៃ​ខ្លួន​៨៨​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៨។​សម្រាប់​Messi​ក្នុង​​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ​នេះ​មាន​ចេញ​ចង់​ចេញ​ពី​Barca​ដែរ។​ប៉ុន្តែ​ក្រោយ​ពី​មាន​ដំណោះស្រាយ​​Messi​បាន​សម្រេច​បន្ត​នៅ​អេស្ប៉ាញ​រហូត​អស់​កុងត្រា។

សម្រាប់​ជំនួប​​Messi​ទល់​មុខ​នឹង​Ronaldo​ជា​បំណង​ប្រាថ្នា​របស់​អ្នក​គាំទ្រ​ក្រោយ​ខកខាន​ឃើញ​ពួក​គេ​លេង​ប៉ះ​គ្នា​២​ឆ្នាំ​មក​ហើយ។​Ronaldo​ធ្លាប់​ឈ្នះ​ពាន​UCL​៥​ដង​លើ​Messi​ម្ដង៕