ក្លិបចំនួន ១០ ចង់រារាំងព្រះអង្គម្ចាស់អារ៉ាប់ប៊ីសាអូឌីត ពីការទិញយក Newcastle

0
649

ផែនការរបស់ព្រះអង្គម្ចាស់ Mohammad bin Salman ក្នុងការទិញ Newcastle ប្រឈមមុខនឹងឧបសគ្គធំ ៗ ពីកម្មសិទ្ធិទូរទស្សន៍ និងការប្រឆាំងពីក្រុមនៅ Premier League ។

យោងតាមសារព័ត៌មាន Sun Sport ក្រុមបាល់ទាត់នៅ Premier League មានការព្រួយបារម្ភថាការផ្លាស់ប្តូរម្ចាស់ក្រុមហ៊ុន Newcastle នឹងបង្កអស្ថិរភាពក្នុងការប្រកួត។ យ៉ាងហោចណាស់មានក្លឹបចំនួន ១០ នឹងផ្ញើសំណើរទៅកាន់ BTC Premier League ដើម្បីការពារកុំអោយ Newcastle ផ្លាស់ប្តូរម្ចាស់ នាពេលខាងមុខនេះ។

ហេតុផលមួយក្នុងចំណោមហេតុផលដែលក្លិបទាំងនេះដាក់ចេញ គឺថាអារ៉ាប៊ីសាអ៊ូឌីតមិនអាចបង្ក្រាបកម្មសិទ្ធិរបស់ទូរទស្សន៍បានទេ។ បណ្តាញទូរទស្សន៍ BeoutQ នៅក្នុងប្រទេសនេះ ត្រូវបានគេចោទប្រកាន់ថាបានផ្សាយការប្រកួតក្របខ័ណ្ឌ Premier League ដោយខុសច្បាប់ អស់រយៈពេលជាច្រើនឆ្នាំដោយមិនមានការកើនរំលឹក។ មូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប់ប៊ីសាអូឌីត (PIF) អាចនឹងបាត់បង់ភាពជាម្ចាស់របស់ Newcastle ប្រសិនបើផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុនៅមជ្ឈឹមបូព៌ានៃក្របខ័ណ្ឌ Premier League នៅតែបន្តរងផលប៉ះពាល់នោះ។

Newcastle កំពុងមានឱកាសដើម្បីផ្លាស់ប្តូរវាសនា នៅពេលដែលក្លិបត្រូវបានទិញយកដោយ Mohammad bin Salman ។ ព្រះអង្គម្ចាស់រូបនេះនឹងចំណាយប្រាក់ចំនួន ៣០០ លានផោនតាមរយៈ PIF ហើយកំពុងបំពេញនីតិវិធីចុងក្រោយដើម្បីដណ្តើមកាន់កាប់ក្លិប ម្ចាស់កីឡាដ្ឋាន St James’ Park ពី Mike Ashley។

ប្រសិនបើកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យនោះ Newcastle នឹងក្លាយជាក្រុមដែលមានថៅកែមានជាងគេបំផុតនៅ Premier League ។ ព្រះអង្គម្ចាស់ប៊ីលសាម៉ានត្រូវបានគេនិយាយថានឹងកាន់កាប់ទ្រព្យសម្បត្តិដែលមានតម្លៃរាប់រយលានដុល្លារ។

ផែនការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ប៉ុន្តែ Newcastle បានកំណត់គោលដៅក្នុងរយៈពេលផ្ទេរនាពេលខាងមុខនេះ។ Gareth Bale, Moussa Dembele និងអតីតគ្រូបង្វឹក Tottenham លោក Mauricio Pochettino ទំនងជានឹងបង្ហាញខ្លួននៅកីឡាដ្ឋាន St James ‘Park នៅរដូវកាលក្រោយ៕