គូស្នេហ៍ថ្មីរបស់ Neymar ទើបតែត្រូវបានសារព័ត៌មានអេស្ប៉ាញបង្ហើបថា មានសម្រស់លេចធ្លោ ដែលធ្វើឱ្យបុរសជាច្រើនច្រណែននឹងតារាដែលពាក់អាវលេខ១០របស់ PSG រូបនេះ។
ថ្មីៗនេះ សារព័ត៌មានកីឡាដ៏ល្បីល្បាញ Sport (អេស្ប៉ាញ) បានបញ្ជាក់ថា Neymar មានមិត្តស្រីថ្មីហើយ។ កាសែតដែលមានមូលដ្ឋាននៅ Catalunya ក៏បានសង្កត់ធ្ងន់ថា “បាល់ពណ៌ផ្កាឈូក” បានចងបេះដូងរបស់កីឡាករថ្លៃបំផុតនៅលើពិភពលោក។ Neymar បាននាំមិត្តស្រីទៅជួបជុំគ្រួសារនៅឯស្រុកកំណើត ប្រទេសប្រេស៊ីល។
យោងតាម Sport មិត្តស្រីថ្មីរបស់ Neymar មានឈ្មោះ Bruna Biancardi ជាជនជាតិប្រេស៊ីល។ នាងបានបង្ហាញខ្លួននៅក្នុងរូបថតដែលថតជាមួយគ្រួសាររបស់កីឡាករដែលកាន់កាប់កំណត់ត្រាផ្ទេរថ្លៃបំផុតរបស់ពិភពលោក ដោយរូបភាពនេះត្រូវបាន Neymar បង្ហាញនៅលើទំព័រ Instagram ផ្ទាល់ខ្លួន។
Bruna Biancardi ក៏ជាស្រីស្អាតល្បីខ្លាំងនៅលើបណ្ដាញសង្គម។ យោងតាម Sport បន្ទាប់ពីការស្វែងរកជាច្រើនឆ្នាំ Neymar ប្រហែលជាបានរកឃើញ “មនុស្សសំខាន់” នៃជីវិតរបស់គាត់ ហើយម្នាក់នោះគឺជាជនរួមជាតិរបស់គាត់គឺ Bruna Biancardi ៕