Neymer និង Mbappe រួមបញ្ចូលគ្នាបាន ៥គ្រាប់ជូនក្រុមបារាំង PSG

0
615

ក្រុម Paris Saint-Germain បានឡើងមកឈរកំពូលតារាងពូល H បន្ទាប់ពីលត់ក្រុមភ្ញៀវ Istanbul Basaksehir នៅទឹកដី Parc des Prince យ៉ាងចាស់ដៃ កាលពីយប់មិញ ដោយលទ្ធផល ៥ទល់នឹង១។

តាមពិតទៅក្រុមទាំងពីរនេះ ត្រូវធ្វើការប្រកួតក្នុងយប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃពុធ ប៉ុន្តែប្រព្រឹត្តទៅបានតែ១៥នាទី ក៏ផ្អាកការប្រកួត ដោយសារមានលេចឮសម្ដីបែបរើសអើងពូជសាសន៍ ចេញពីមាត់មន្ត្រីអាជ្ញាកណ្ដាលទី៤ ទៅកាន់គ្រូជំនួយរបស់ក្រុម Istanbul Basaksehir លោក Pierre Webo ។

ចុចទីនេះចូលទៅកាន់វែបសាយ 1X BET

រំពេចនោះកីឡាករនៃក្រុមទាំងពីរមានការប្រតិកម្មជាខ្លាំង ដោយព្រមព្រៀងគ្នាឈប់ប្រកួត ដើរចេញពីទីលានសំដៅទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ហេតុនេះ ទើបការប្រកួតរវាង PSG ទល់នឹង Istanbul Basaksehir ត្រូវលើកមកយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍វិញ។

ចុចទីនេះ ចាក់បាល់ជាមួយហាងឆេងខ្ពស់

បើទោះជាមានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយរួចហើយក្ដី ក៏ PSG មិនបានសន្សំកម្លាំងបង្អង់ដៃឲ្យក្រុម Istanbul Basaksehir ដែរ ពោលកាលពីយប់មិញ ក្រុមភ្ញៀវ​មានឱកាសតដៃបានតែ១គ្រាប់ប៉ុណ្ណោះ ធ្វើបានដោយកីឡាករ Mehmet Topal ខណៈក្រុមយក្សបារាំងធ្វើបានដល់ទៅ៥គ្រាប់ តាមរយៈដាវញីឈ្មោល កីឡាករ Mbappe ២គ្រាប់ និង Neymar ៣គ្រាប់។

ចុចទីនេះ ដើម្បីចូលលេងកាស៊ីណូ

គួរបញ្ជាក់ដែរថា ក្នុងពូល H នេះក្រុមដែលទទួលបានកៅអីទៅវគ្គ១៦ក្រុមរួមមាន ក្រុម​ PSG និង RB Leipzig ខណៈក្រុមលេខ៣ Manchester United ត្រូវធ្លាក់ទៅលេងនៅព្រឹត្តិការណ៍ Europa League ៕

ចុះឈ្មោះ 1X BET ឥឡូវនេះ