ព័រទុយហ្កាល់ និងបារាំង៖ ការប្រយុទ្ធសំរេចវាសនាកំពូលតារាង A3

0
697

ក្រុមព័រទុយហ្កាល់ នឹងស្វាគមន៍បារាំង ក្នុងនាមជាម្ចាស់ផ្ទះនៅកីឡដ្ឋាន Estadio da Luz ក្នុងការប្រកួត Nations League ដែលនឹងធ្វើឡើងនៅម៉ោង ២ និង ៤៥ នាទីព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា)។

ព័រទុយហ្គាល់​​​​​​​  W1: 2.435           X: 3.3             បារាំង W2: 3.28

ព័រទុយហ្កាល់ និងបារាំង គឺជាក្រុមពីរដែលមិនទាន់ទទួលបាននូវការបរាជ័យណាមួយនៅឡើយទេ ក្នុង Nations League ។ ក្រុមទាំងពីរទទួលបាន ១០ ពិន្ទុបន្ទាប់ពី ៤ ប្រកួត ប៉ុន្តែព័រទុយហ្កាល់ឈរនៅខាងលើជាបណ្តោះអាសន្ន។ ដូច្នេះការប្រកួតខាងមុខនេះនឹងក្លាយជាសមរភូមិដ៏អស្ចារ្យមួយដើម្បីកំណត់កំពូលតារាង A3 ។

ព័រទុយហ្កាល់នៅតែរក្សាទម្រង់ដ៏គួរអោយចាប់អារម្មណ៍មួយរហូតមកដល់ពេលនេះ។ កងទ័ពរបស់គ្រូបង្វឹកលោក Fernando Santos មានការប្រកួតមិនដែលចាញ់ ៨ ប្រកួតជាប់គ្នា ក្នុងនោះឈ្នះ ៦ លើក ស្មើរ២លើក។

នៅក្នុងការប្រកួតថ្មីៗនេះព័រទុយហ្កាល់បានស៊ុតបាល់បញ្ចូលទីរបស់ក្រុមAndorra ចំនួន៧ គ្រាប់ នេះក៏ជាការប្រកួតដែលបង្ហាញពីការវិលត្រឡប់របស់រ៉ូណាល់ដូ ហើយក៏ជាការប្រកួតទី ៥ ជាប់ៗគ្នាដែលក្រុមនេះបានរក្សាសំណាញ់ទីរបស់ខ្លួនមិនឲ្យគូរប្រកួតទម្លុះបាន។ ។

អាចនិយាយបានថាគ្រូបង្វឹកលោក Fernando Santos មានតារាឆ្នើមៗ នៅក្នុងដៃជាមួយនឹងការរួមបញ្ចូលគ្នារវាងកីឡាករវ័យក្មេង និងបទពិសោធន៍ច្រើន។ ទោះបីជាមានអយុច្រើនក៏ដោយក៏ Ronaldo នៅតែជាអ្នកដឹកនាំដើម្បីជួយព័រទុយហ្កាល់ពីជ័យជម្នះមួយទៅរកជ័យជំនះមួយទៀត។

ចំណែកខាងក្រុមបារាំងវិញ​ ទើបតែទទួលបានបរាជ័យលើកដំបូង បន្ទាប់ពីជាងមួយឆ្នាំនៃការប្រកួតចំនួន ១២លើក ដែលមិនស្គាល់ពាក្យថាចាញ់របស់គ្រូ និងសិស្សលោក Deschamps ដែលត្រូវបានផ្ដួលដោយហ្វាំងឡង់។

ជាក់ស្តែងទម្រង់លេងរបស់កំពូលតារាឆ្នើមដូចជា Pogba ឬ Griezmann ត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងបន្ទាប់ពីពួកគេមានបញ្ហានៅក្លឹប។ ទោះយ៉ាងណាក្នុងការប៉ះជាព័រទុយហ្កាល់នាពេលខាងមុខគ្រូបង្វឹកលោក Deschamps នឹងស្វាគមន៍ការវិលត្រឡប់របស់ Kylian Mbappe ដែលជាតារាកើតនៅឆ្នាំ ១៩៩៨ ដោយសន្យាថានឹងនាំភាពស្រស់ស្រាយដល់ការវាយប្រហារជួរមុខរបស់ Les Bleus ។

គិតពីមុនមកដល់បច្ចុប្បន្ននេះ ក្រុមទាំងពីរជួបគ្នាសរុបចំនួន ២៦ ដងមកហើយ ព័រទុយហ្កាល់ឈ្នះតែ ៦ លើកតែត្រូវចាញ់ ១៨ ប្រកួតទល់នឹងបារាំង។ បន្ថែមពីនេះ លទ្ធផលដែលក្រុមទាំង២បានប៉ះជាមួយគ្នា​បានបង្ហាញឲ្យឃើញថា ចាប់តាំងពីឆ្នាំ ១៩៨៤ បារាំងទើបតែបានចាញ់ ២ ដងលើក្រុមជម្រើសជាតិព័រទុយហ្កាល់តែប៉ុណ្ណោះ ហើយការបរាជ័យនោះគឺនៅក្នុងព្រឹត្តិការណ៍ Euro 2016 វគ្គផ្តាច់ព្រ័ត្រ និងស្មើក្នុង Nations League នៅថ្ងៃទី ១២/១០ ចុងក្រោយ។

ទាំងព័រទុយហ្កាល់ និងបារាំងប្តេជ្ញាយ៉ាងមុតមាំថានឹងឈ្នះទាំង ៣ ពិន្ទុក្នុងការប្រកួតនេះដើម្បីដណ្តើមបានចំណាត់ថ្នាក់កំពូល A3។ សង្រ្គាមដ៏អស្ចារ្យនាពេលខាងមុខធានាថានឹងមានភាពទាក់ទាញយ៉ាងខ្លាំង ជាមួយនឹងការផ្តោតអារម្មណ៍ទៅលើខ្សែ​វាយប្រហារជួយមុខដ៏ខ្លាំងខ្លា​នៃក្រុមទាំងពីរ។

ព័ត៌មានទូទៅ​នៃការប្រកួត៖

ព័រទុយហ្កាល់ មានការប្រកួតចំនួន ៨លើក ដោយមិនដែលចាញ់ (ឈ្នះ ៦ ស្មើ ២)។
ព័រទុយហ្កាល់​ មានចំនួន៥ប្រកួត ដែលគូរប្រគួតមិនអាចទម្លុះសំណាញ់ទីបាន។
បារាំង ទើបតែទទួលបាននូវការបរាជ័យលើកដំបូងរបស់ខ្លួននៅឆ្នាំ ២០២០
ចំនួន ៥ ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរគឺ ព័រទុយហ្កាល់ទទួលបានជ័យជម្នះ ១ លើក ស្មើ ១ លើក និងចាញ់ ៣ លើកលើក្រុមបារាំង។
ព័រទុយហ្កាល់ធ្លាប់ឈ្នះបារាំងតែម្ដងគត់ចាប់តាំងពីឆ្នាំ ១៩៨៤

វត្តមានកីឡាករដែលអាចចូលរួមការប្រកួត៖

ព័រទុយហ្គាល់: Patrício; N.Semedo, Duarte, R.Semedo, Rui; Moutinho, Bernardo Silva, Bruno; Felix, Paulinho, Ronaldo

បារាំង: Lloris, Digne, Varane, Lenglet, Mendy, Kante, Tolisso, Pogba, Griezmann, Martial, Mbappe