Ronald Koeman ទើបឡើងកាន់តំណែង រងការគំរាមដេញចេញនៅឆ្នាំ២០២១ខាងមុខ

0
769

Ronald Koeman ដែលទើបឡើងកាន់តំណែងជាគ្រូបង្វឹកនៅ Barca ត្រូវបានគំរាមដោយបេក្ខជនប្រធានម្នាក់ក្នុងចំណោមបេក្ខភាពប្រធានក្លឹបនៅឆ្នាំ ២០២១ ខាងមុខនេះ ។

បេក្ខជនប្រធាននៃក្លឹប Barcelona លោក Victor Font បានអះអាងថាប្រសិនបើលោកឈ្នះក្នុងការបោះឆ្នោតនាខែមីនាខាងមុខនេះ លោក Koeman នឹងត្រូវបណ្តេញចេញមុនរដូវកាលឆ្នាំ ២០២១/២២ ដើម្បីផ្តល់ឱកាសដល់ Xavi Hernandez មកដឹកនាំក្រុមម្ដងវិញ។

Victor Font បានប្រាប់ El Larguero ថា“ ប្រសិនបើខ្ញុំក្លាយជាប្រធានមែននោះ គឺ Koeman នឹងមិនមែនជាគ្រូបង្វឹករបស់ Barca នៅរដូវកាល ២០២១/២២ ទេ” ។

Koeman បន្ទាប់ពីត្រូវបានប្រកាសជាគ្រូបង្វឹក Barca បាននិយាយអំពីអនាគតរបស់ Lionel Messi ចំពេលមានការសង្ស័យអំពីការចាកចេញរបស់កំពូលតារាឆ្នើមអាហ្សង់ទីនរូបនេះ។

ខ្ញុំមិនដឹងថាតើខ្ញុំត្រូវបញ្ចុះបញ្ចូល Messi ឬអត់។ គាត់ជាកីឡាករល្អបំផុតនៅលើពិភពលោក សម្រាប់ផ្នែករបស់ខ្ញុំ ខ្ញុំរីករាយក្នុងការធ្វើការជាមួយ Messi ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ប្រសិនបើគាត់សំរេចចិត្តបន្តនៅទីនេះ៕