Ronaldo ធ្លាប់បានប្រាប់ទៅមិត្តរួមក្រុមជាសាធារណៈ នូវចេតនាចាកចេញពី MU

0
652

គួររំលឹកថាកីឡាករ Cristiano Ronaldo ធ្លាប់បានចែករំលែកជាសាធារណៈជាមួយមិត្តរួមក្រុមអំពីគោលបំណងរបស់គាត់ក្នុងការចែកផ្លូវគ្នាជាមួយ MU ដើម្បីផ្លាស់ទៅលេងនៅ Real Madrid ក្នុងឆ្នាំ ២០០៩ ។

Ronaldo មិនបានលាក់បាំងបំណងរបស់គាត់ក្នុងការចាកចេញពី Manchester United ដើម្បីផ្លាស់ទៅ Real Madrid ក្នុងឆ្នាំ ២០០៩នោះទេ។ Luis Nani អតីតមិត្តរួមក្រុមរបស់ Ronaldo នៅ MU បានបង្ហាញថា CR7 បានពិភាក្សាជាសាធារណៈជាមួយកីឡាករ MU អំពីផែនការនេះ។

“ជាធម្មតាយើងតែងតែនៅពិភាគ្សាគ្នាបន្ទាប់ពីរាល់វគ្គហ្វឹកហាត់បានបញ្ចប់ ដើម្បីបែងចែងក្រុមទាត់ជាមួយគ្នា។ មនុស្សគ្រប់រូបតែងតែមានមិត្តភក្តិជិតស្និទ្ធរៀងខ្លួន ដែលអាចចែករំលែកភាពទុក្ខព្រួយនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងជីវិត និងការងារ” ។ Nani បានចែករំលែកនៅលើ UTD Podcast ។

ថ្ងៃមួយរ៉ូណាល់ដូបានប្រាប់ពួកយើងដោយចំហថា“ ខ្ញុំបាននៅទីនេះ ៦-៧ ឆ្នាំហើយ ខ្ញុំគិតថាខ្ញុំនៅទីនេះបានយូរហើយ” ។ គាត់បាននិយាយរឿងនេះមកយើងម្តងហើយម្តងទៀត។ ប៉ុន្តែរឿងគឺតែងតែ ‘រង់ចាំសិនអ្នកនឹងឃើញ› ។

“ រឿងនេះកើតឡើងម្តងហើយម្តងទៀតជាច្រើនដង ប៉ុន្តែយើងមិនដែលគិតថាគាត់នឹងផ្លាស់ទៅ Real Madrid លឿនទេ។ ភ្លាមៗបន្ទាប់ពីយើងបានឈ្នះពាន Premier League ជាលើកទី ២ គាត់បានចាកចេញ។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ព្រោះគាត់មានរដូវកាលដ៏អស្ចារ្យនៅ MU” ។

បន្ទាប់ពីចាកចេញពី MU, Ronaldo បានចំណាយពេល ៩ រដូវកាលនៅ Real Madrid ដោយជោគជ័យជាមួយនឹងពានរង្វាន់ C1 Cups ចំនួន ៤ និង La Liga ២ ដង។ នៅរដូវក្តៅឆ្នាំ ២០១៨ គាត់បានផ្លាស់ទៅលេងនៅ Juventus ដើម្បីចាប់ផ្តើមដំណើរផ្សងព្រេងថ្មី។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ នៅតែរក្សាទម្រង់លេងរកគ្រាប់បាល់បានខ្ពស់នៅអាយុ ៣៥ ឆ្នាំ ដោយរកបាន ២៥ គ្រាប់ក្នុង ៣២ ប្រកួត។

ការបំពេញមុខងារដ៏ល្អបំផុតរបស់ Ronaldo បានធ្វើឱ្យលោកប្រធានា Nasser Al-Khelaifi សរសើរ និងបង្ហាញពីបំណងចង់នាំកីឡាករព័រទុយហ្កាល់មក PSG ។

“ Ronaldo តែងតែត្រូវបានជំរុញដោយការរីកចម្រើនប្រចាំថ្ងៃរបស់គាត់។ រ៉ូណាល់ដូតែងតែព្យាយាមបន្តដែនកំណត់របស់គាត់។ ខ្ញុំសូមកោតសរសើរចំពោះឆន្ទៈវាងវៃ​ ដែលមិនចេះបញ្ឈប់ក្នុងការប្រយុទ្ធរបស់គាត់។ Ronaldo គឺជាគំរូដ៏អស្ចារ្យសម្រាប់អត្តពលិកនាពេលអនាគត៕