Ronaldo ​ខ្លាច​បាល់​ទើប​ខាង Porto ទាត់​ Free-Kick ចូល

0
315

អតីត​គ្រូ​ជម្រើស​ជាតិ​អង់គ្លេស Fabio Capello បាន​ធ្វើ​​ការ​បន្ទោស​លើ Cristiano Ronaldo និង​មិត្តរួមក្រុមសម្រាប់​ការ​ការពារ ដែល​ធ្វើ​ឲ្យ​ខាង​ Porto ដែល​លេង​មាន​គ្នា​១០​នាក់​ទាត់ Free-Kick ទម្លាក់​ Juventus ចេញ​ពី Champions League។

ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ Porto ទទួល​បាន​បាល់​ Free-Kick ចម្ងាយ​​៣២​ម៉ែត្រ​​នៅ​ម៉ោង​បន្ថែម​នាទី​១១៥ ហើយ​ពេល​នោះ​កីឡាករ Sergio Oliveira ទាត់​បញ្ចូល​ទី​បាន​សម្រេច។ ដោយ​បញ្ចប់​ការ​ប្រកួត​​​សរុប​លទ្ធផល​ទាំង​ពីរ​ជើង​​របស់​ក្រុម​ទាំង​ពីរ​គឺ ៤-៤ តែ Porto មាន​គ្រាប់​ចំណេញ​ក្រៅ​ដី។

ចំពោះ​​បាល់​ Free-Kick នាទី​១១៥​នោះ Juventus បាន​ដាក់​ជញ្ជាំង​ការពារ​៣​នាក់ ក្នុង​នោះ Ronaldo ឈរ​នៅ​កណ្ដាល។ នៅ​ពេល​ដែល Sergio ទាត់ Ronaldo ​បាន​បែរ​​ខ្នង​និង​លើក​ជើង​ម្ខាង​ ស្របពេល​ដែល​បាល់​រត់​ក្រោម​ជើង​ រួច​ទម្លុះ​ដៃ​អ្នក​ចាំ​ទី Szczesny បាន​សម្រេច។

ក្នុង​ចំណុច​នេះ​លោក Capello ដែល​បច្ចុប្បន្ន​ជា​អ្នក​វិភាគ​​របស់ Sky Sport យល់​ឃើញ​ថា ជា​កំហុស​របស់ Ronaldo ព្រោះ​គេ​ខ្លាច​បាល់។ Capello បាន​និយាយ​ថា វា​ជា​កំហុស​មិន​អាច​លើក​លែក​បាន។ នៅ​ពេល​ដែល​​​ជ្រើសរើស​កីឡាករ​ណា​ទៅ​ធ្វើ​ជញ្ជាំង​ការពារ គួរ​តែ​រើស​អ្នក​មិន​ខ្លាច​បាល់។ សម្រាប់​ជញ្ជាំង​ទាំង​៣​របស់ Juventus រួម​មាន Ronaldo, Morata និង Rabiot សុទ្ធ​តែ​បាន​បែរ​ខ្នង​និង​លើក​ជើង។ ជា​កំហុស​​​ធ្ងន់ធ្ងរ​ណាស់៕ ​