Ronaldo ខឹងនឹង Real Madrid ដែលលក់កីឡាករឆ្នើម ដៃគូរបស់គេ ម្នាក់នេះចេញ

0
615

Cristiano Ronaldo និង Meust Ozil ធ្លាប់ចំណាយរយៈពេល ៣រដូវកាល ជាមួយរួមក្រុមនឹងគ្នានៅ Real Madrid ដោយពួកគេធ្លាប់បានជួយក្លិបអេស្ប៉ាញឈ្នះពានរង្វាន់ La Liga និង Copa deL Rey ផងដែរ។

ជម្រើសជាតិអាល្លឺម៉ង់ Ozil គឺជាខ្សែបម្រើដ៏លេចធ្លោម្នាក់នាពេលនោះ នៅកីឡដ្ឋាន Santiago Bernabeu ដោយគេបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច (Assists) ចំនួន៤៧លើក ក្នុងការប្រកួតខណ្ឌ La Liga។

យ៉ាងណាមិញ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយដែល Ozil ត្រូវ Real Madrid លក់មកឲ្យ Arsenal នៅកំឡុងទីផ្សារដោះដូររដូវក្ដៅ ឆ្នាំ២០១៣ ហើយការផ្ទេរនោះហើយ បានធ្វើឲ្យ Ronaldo មានការខឹង។

និយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានអេស្ប៉ញ AS ក្រោយការចាកចេញរបស់ Ozil ខ្សែប្រយុទ្ធដែលកំពុងលេងឲ្យ Juventus បានឲ្យដឹងថា Ozil គឺជាកីឡាករម្នាក់ដែលយល់ច្បាស់អំពីចលនារបស់គេ នៅខាងមុខទី។ Ronaldo បានឲ្យដឹងយ៉ាងដូច្នេះថា៖

ការលក់ Ozil ចេញគឺជាដំណឹងដ៏អាក្រក់សម្រាប់ខ្ញុំ។ គេគឺជាកីឡាករដែលយល់យ៉ាងច្បាស់អំពីចលនារបស់ខ្ញុំនៅនឹងមុខទី។ ខ្ញុំខឹងណាស់ ចំពោះការចាកចេញរបស់ Ozil។

គួរឲ្យដឹងដែរថា ក្រោយទៅដល់កីឡដ្ឋាន Emirate ក្នុងឆ្នាំ២០១៣ សមិទ្ធផលដែល Ozil ជួយឲ្យ Arsenal សម្រេចបានរួមមាន FA Cup ៣លើក និង Community Shield ១លើក៕