Ronaldo ស្នើចាកចេញ ពីបិសាចក្រហម

0
360

កាសែត UK Times បានរាយការណ៍ថា Cristiano Ronaldo បានស្នើសុំឱ្យ Manchester United អនុញ្ញាតឱ្យគាត់ចាកចេញ ប្រសិនបើពួកគេទទួលបានការផ្តល់ជូនដ៏ពេញចិត្តនៅរដូវក្តៅនេះ។

ការ​សម្រេច​ចិត្ត​របស់​កីឡាករ​វ័យ 37 ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​បំណង​ចង់​លេង​នៅ Champions League សម្រាប់​អាជីព​ដែល​នៅ​សល់។

Ronaldo បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ប្រជែង​ក្លឹប​លំដាប់​កំពូល​របស់​ទ្វីប​អឺរ៉ុប​ក្នុង​រយៈ​ពេល 19 រដូវ​កាល​ជាប់​គ្នា​ចាប់​តាំង​ពី​គាត់​បាន​ចាក​ចេញ​ពី Sporting Lisbon ក្នុង​ឆ្នាំ 2003។

ប្រធានក្រុមព័រទុយហ្គាល់បានបង្ហាញខ្លួន 183 ប្រកួតក្នុងក្របខ័ណ្ឌ Champions League ដោយស៊ុតបញ្ចូលទីបាន 140 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 42 ដង។

Ronaldo មិនដែលលេងនៅ Europa League ទេប៉ុនែ្តបិសាចក្រហមនឹងបង្ហាញក្នុងរដូវកាលនេះ បន្ទាប់ពីពួកគេអាចបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៦ ក្នុង Premier League។

យោងតាម Ronaldo គាត់នៅសល់ “បីឬបួនឆ្នាំ” ដែលគាត់នឹងប្រគួតនៅកម្រិតល្អបំផុត។

កីឡាកររូបនេះត្រូវបានទាក់ទងជាមួយ Chelsea និង Bayern Munich ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

!បង្កើតគណនីនៅ  1xbetcambodia ជាមួយពួកយើងលោកអ្នកទទួលការបថៃ្ថមថ្មីៗ​រូមជាមួយនឹងហាងឆេងខ្ពស់​នឹងទំនុកចិត្ត!