Sane ថាបើ Chelsea ទិញយកកីឡាករកំពុងឡើងកូដម្នាក់នេះ ទៅលេងជាមួយ Werner ដឹងតែអេមហ្មង

0
709

ខ្សែប្រយុទ្ធស្លាបចំណូលថ្មីរបស់ក្លិប Bayern Munich កីឡាករ Leroy Sane បានផ្ដល់យោបល់ឲ្យក្លិបតោខៀវ Chelsea គួរគិតគូទិញតារាឆ្នើមក្រុម Bayer Leverkusen កីឡាករ Kai Havertz មកចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធថ្មីរបស់ពួកគេ Timo Werner ។

Havertz បានបង្ហាញទម្រង់យ៉ាងលេចធ្លោ ឲ្យក្រុម Leverkusen នៅរដូវកាលនេះ ដោយស៊ុតបាន១៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៩ដង ខណៈសមត្ថភាពរបស់គេបានទាក់ចិត្តក្លិបធំៗជាច្រើននៅ Premier League រួមមាន Manchester United និង Chelsea ជាដើម។ ក្នុងនោះដែរ ជម្រើសជាតិអាល្លឺម៉ង់វ័យ២១ឆ្នាំរូបនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃខ្លួនចន្លោះពី៧០លានផោន ទៅ៨០លានផោន។

យ៉ាងណាមិញ អតីតកីឡាករក្រុម Manchester City កីឡាករ Sane ក៏ហាក់គាំទ្រឲ្យ Chelsea ទិញ​មិត្តរួមជម្រើសជាតិរបស់គេ កីឡាករ Havertz ផងដែរ ដោយនិយាយយ៉ាងដូច្នេះថា៖

វាពិតជាល្អណាស់សម្រាប់ Chelsea ប្រសិនបើពួកគេ ចុះកុងត្រាយក កីឡាករឆ្នើមរបស់អាល្លឺម៉ង់ទាំងពីរ Timo Werner និង​ Kai Havertz នៅរដូវក្ដៅនេះ។

គួរឲ្យដឹងដែរថា Chelsea ទើបតែចុះកុងត្រាបានកីឡាករឆ្នើមៗចំនួន២រូបមករួមក្រុមដើម្បី ត្រៀមប្រជែងជាមួយក្លិបធំៗឯទៀតនៅរដូវកាលក្រោយ ក្នុងនោះពួកគេទិញបានខ្សែបម្រើ Hakim Ziyech ពី Ajax និង ខ្សែប្រយុទ្ធ Werner ពីក្លិប RB Leipzig៕