កម្ពុជា ស្ថិតនៅក្នុងពូល B ក្នុងបាល់ទាត់ស៊ីហ្គេមនៅប្រទេសវៀតណាម

0
794

ក្រុមកីឡាបាល់ទាត់កម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ខាងមុខ ខណៈម្ចាស់ផ្ទះវៀតណាម ស្ថិតក្នុងពូល A ជាមួយឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។

ការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ថ្ងៃទី២២ ខែឧសភា ដោយពូល A ធ្វើនៅកីឡដ្ឋាន Viet Tri ខេត្ត Phu Tho និងពូល B នៅកីឡដ្ឋាន Thien Truong ខេត្ត Nam Dinh។ កីឡដ្ឋានជាតិ My Dinh ក្រុងហាណូយ នឹងរៀបចំការប្រកួតចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅថ្ងៃទី៩ ខែឧសភា កម្ពុជា ត្រូវប្រកួតដំបូងជាមួយឡាវមុនជួបជាបន្តបន្ទាប់ជាមួយសិង្ហបុរី ថៃ និងម៉ាឡេស៊ី។ នៅក្នុងពូល B នេះ ថៃធ្លាប់ឈ្នះមេដាយមាស១៦ ប្រាក់៤ សំរឹទ្ធ៥ ម៉ាឡេស៊ីឈ្នះមេដាយមាស៦ ប្រាក់៦ សំរឹទ្ធ៧។

សិង្ហបុរីធ្លាប់បានមេដាយប្រាក់៣ សំរឹទ្ធ៧ និងឡាវធ្លាប់បានមេដាយសំរឹទ្ធ១ ផងដែរ ខណៈកម្ពុជា មិនដែលមានប្រវត្តិឈ្នះមេដាយស៊ីហ្គេមឡើយ៕