លោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United បាននិយាយកាលពីពេលថ្មីៗនេះថា មានគេយកពាក្យខ្សែបម្រើ Bruno Fernandes និយាយថ្ងៃមុន មកបំបែកបាក់ផ្ទៃក្នុងក្លឹបរបស់លោក។
លោក Solskjaer បាននិយាយថា៖” យើងដឹងប្រាកដណាស់ពីគោលបំណងអ្នកខាងក្រៅ ពួកគេចង់បំបែកក្លឹបយើង” ។
លោកបានបន្តថា៖” រឿងដែល Bruno និយាយថ្ងៃមុនថា Man Utd ទាំងអស់ យើងគួរតែរួបរួមសាមគ្គីទាំងអស់គ្នា ខ្ញុំគិតថាគេនិយាយបានល្អណាស់ ធ្វើឲ្យក្លឹបកាន់តែប្រសើរ” ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះសារព័ត៌មានមួយចំនួនបានលើកយកពាក្យ Bruno និយាយខាងលើនេះ មកវែកញែក ដោយខ្លះថាមូលហេតុ ដែលគេនិយាយអញ្ចឹង ដោយសារតែគេបាត់បង់ជំនឿលើក្លឹប៕