ការបណ្តេញ Solskjaer គឺជាដំណោះស្រាយសម្រាប់ Man United?

0
571

គំនិតដែលគិតថា Ole Solskjaer នៅតែមានសុវត្ថិភាពបន្ទាប់ពីការបរាជ័យក្នុងលទ្ធផល ១-៦ ក្នុងជំនួបនឹងក្រុម Tottenham ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសភ្លាមៗនោះបានរាយការណ៍ថាអនុប្រធាន Ed Woodward កំពុងពិចារណាពីលទ្ធភាពបណ្ដេញ Solskjaer ដើម្បីធានានូវកំហឹងអ្នកគាំទ្រ។

នៅក្នុងតក្កវិជ្ជាបាល់ទាត់ប្រសិនបើគ្រូបង្វឹកខកខានមិនបានបំពេញតាមតម្រូវការរបស់ក្រុម ឬអ្នកគាំទ្រ ការបណ្តេញចេញនឹងកើតឡើងដោយចៀសមិនរួចនោះទេ។ ប្រសិនបើ Man United ពិតជាទាក់ទងបាន Mauricio Pochettino មកជំនួស Solskjaer មែននោះ វាមិនមែនជាដំណោះស្រាយអាក្រក់ទេ។ តាមទ្រឹស្តីគឺលោក Pochettino ក្នុងនាមជាគ្រូបបង្វឹកគឺមានភាពប្រសើរជាង Solskjaer ។

ដូច្នេះរឿងដែលថា Man United នឹងបណ្តេញលោក Solskjaer នោះ ជាការពិតវាមិនបានជួយដោះស្រាយបញ្ហាច្រើនអ្វីនោះទេ។ វាថែមទាំងធ្វើឱ្យ “បិសាចក្រហម” ក្លាយជាក្លឹបដែលមិនមានការគិតពិចារណាបានត្រឹមត្រូវ មិនចេះអត់ធ្មត់ឡើយ ជាអ្វីមួយដែលមិនធ្លាប់មានពីមុនហើយថែមទាំងត្រូវបានប្រើដោយជំនាន់លោក Sir Alex Ferguson ដើម្បីរិះគន់ក្រុមផ្សេងទៀត។