Son Heung-min៖ ខ្ញុំមិនស្ថិតក្នុងចំណោមកីឡាករល្អបំផុតនៅ Premier League ទេ

0
874

ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េរូបនេះ មានចិត្តរាបទាបនៅពេលដែលគេនិយាយថាគាត់គឺជាកីឡាករឆ្នើមម្នាក់នៅក្នុងលីគកំពូលអង់គ្លេស បន្ទាប់ពីការបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍របស់គាត់នៅ Tottenham ។

សឺនហឿងមីន បានប្រាប់សមាគមន៍បាល់ទាត់កូរ៉េ (KFA) ថា “ខ្ញុំមិនដែលគិតថាខ្ញុំស្ថិតក្នុងចំណោមកីឡាករល្អបំផុតនៅ Premier League ទេ។ ខ្ញុំមិនដែលគិតសោះឡើយ” ។

ចុចទីនេះចូលទៅកាន់វែបសាយ 1X BET

គាត់បាននិយាយថា “ខ្ញុំតែងតែព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព និងបង្ហាញពីអ្វីដែលល្អបំផុតសម្រាប់ក្រុម Tottenham និងក្រុមជម្រើសជាតិ។ វាមានអារម្មណ៍ខុសគ្នាក្នុងការលេងឱ្យ Tottenham និងកូរ៉េខាងត្បូង។ ធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំហើយប្រគល់វាឱ្យអ្នកគាំទ្រ” ។

ខ្សែប្រយុទ្ធរូបនេះកើតនៅឆ្នាំ ១៩៩២ កំពុងឆ្លងកាត់រដូវកាលដ៏អស្ចារ្យជាមួយក្លឹបមាន់ខ្នាយ នៅពេលស៊ុតបញ្ចូលទីបាន ១០ គ្រាប់ និង Assit ៥ គ្រាប់បន្ទាប់ពី ១៣ ប្រកួតនៅគ្រប់ការប្រកួត។ ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់បានជួយឱ្យក្រុម Tottenham លេចធ្លោ និងឡើងមកចំណាត់ថ្នាក់លេខ ២ នៅលើតារាងក្របខ័ណ្ឌ Premier League បន្ទាប់ពី ៨ ជុំនៃការប្រកួត។

កត្តាមួយដែលជួយឱ្យ Son រក្សាទម្រង់រកគ្រាប់បាល់របស់គាត់គឺការសហការរបស់គាត់ជាមួយ Harry Kane ក្នុងការវាយប្រហារជួយមុខ។ គាត់បានចែករំលែកថា ” Kane និងខ្ញុំបានលេងជាមួយគ្នាអស់រយៈពេលជាយូរមកហើយ វាជារឿងធម្មតាទេដែលព្យាយាមអភិវឌ្ឍភាពជាដៃគូគ្រប់ពេល។ គាត់ក្មេងជាងខ្ញុំ ប៉ុន្តែតែងតែធ្វើបានល្អបំផុត” ។

Tottenham មានបំណងបន្តកុងត្រាជាមួយកីឡាករសញ្ជាតិកូរ៉េរូបនេះ ទោះបីជាកិច្ចសន្យារបស់គាត់មានកំណត់រហូតដល់រដូវក្តៅឆ្នាំ ២០២៣ ក៏ដោយ។ ប្រសិនបើខ្សែប្រយុទ្ធសញ្ជាតិកូរ៉េរូបនេះយល់ព្រមនៅជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៥ ឬ ២០២៦ គាត់នឹងទទួលបានប្រាក់ខែ ២០០,០០០ ផោន/សប្តាហ៍ និងចូលរួមជាមួយក្រុមកីឡាករដែលមានសំណងខ្ពស់បំផុតនៅក្នុងក្លឹប។

បច្ចុប្បន្ន Son និងមិត្តរួមក្រុមនៅកូរ៉េខាងត្បូងផ្តោតសំខាន់លើការរៀបចំត្រៀមប្រកួតមិត្តភាពជាមួយម៉ិកស៊ិក និងកាតា។ គាត់បានចូលរួមចំនួន ៨៩ប្រកួតសំរាប់“ Taeguk Warriors” និងរកបាន ២៦ គ្រាប់៕

ចុះឈ្មោះ 1X BET ឥឡូវនេះ