ព័ត៌មានទូទៅនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Nations League | អេស្ប៉ាញ និងបារាំង នៅថ្ងៃនេះ

0
781

ព័ត៌មានទូទៅអំពីការប្រកួតរវាងអេស្ប៉ាញ និងបារាំងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Nations League ២០២១ មានលំអិតនៅក្នុងអត្ថបទខាងក្រោមនេះ។

ចុះឈ្មោះ 1X BET ឥឡូវនេះ

នៅក្នុងបរិបទដែលមតិទូទៅមិនបានវាយតម្លៃខ្ពស់ទៅលើក្រុមអេស្ប៉ាញ ប៉ុន្តែក្រុមនេះបានផ្តួលក្រុមជើងឯកអឺរ៉ុបអ៊ីតាលីបានយ៉ាងល្ អដើម្បីឈ្នះសំបុត្រចូលមកកាន់វគ្គផ្តាច់ព្រ័ត្រ Nations League ឆ្នាំ ២០២០/២០២១ ។

ប្រឈមមុខនឹងម្ចាស់ជើងឯកបាល់ទាត់ពិភពលោកគឺក្រុមបារាំង គ្រូបង្វឹកលោក Luis Enrique ទំនងនឹងរក្សាក្រុមដដែល ដែលទើបតែយកឈ្នះក្រុម Azzurri ។ គោលដៅនៅពីមុខអ្នកចាំទី Unai Simon គឺខ្សែការពារទាំង៤ រួមមាន Aymeric Laporte, Pau Torres, Cesar Azpilicueta, Macos Alonso។

Spain vs France XIs: Predicted line-ups, confirmed team news and injury updates for Nations League final | Evening Standard

ខ្សែបម្រើ ៣រូប របស់អេស្ប៉ាញ់ រួមមាន Sergio Busquets, Koke និង Gavi ដែលជាកីឡាករក្មេងជាងគេ និងបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមអេស្ប៉ាញ (១៧ ឆ្នាំនិង ៦២ ថ្ងៃ) ។ បីថ្ងៃមុន កីឡាករវ័យក្មេងរបស់ក្រុម Barcelona រូបនេះ លេងដោយមានទំនុកចិត្ត និងជួយ La Roja គ្រប់គ្រងតំបន់បម្រើបានយ៉ាងល្អបំផុត។

Gavi ប្រតិបត្តិការយ៉ាងទូលំទូលាយ ដោយតាមគៀក Marco Verratti បានយ៉ាងល្អ ដូចដែលនេះធ្វើឱ្យកីឡាកររបស់ PSG រូបនេះជួបការលំបាកជាច្រើន។ ក្នុងតំបន់វាយប្រហារ (ខ្សែប្រយុទ្ធ) រួមមាន Ferran Torres, Pablo Sarabia និង Mikel Oyarzabal ។

Spain vs France: Predicted line-ups, kick-off time, how and where to watch Nations League final on TV and online | Marca

នៅផ្នែកម្ខាងទៀត គឺក្រុមបារាំងនឹងលេងជាមួយទម្រង់ ៣-៤-១-២ ដែលក្នុងនោះ Kylian Mbappe, Kazim Benzema និង Antoine Griezmann គឺជាកីឡាករវាយប្រហារនៅតំបន់ខ្សែប្រយុទ្ធ។ តំបន់បម្រើរួមមាន Paul Pogba, Aurelien Tchouameni, Benjamin Pavard, Theo Hernandez

ចំណែកនៅតំបន់ខ្សែការពារ រួមមាន Raphael Varane, Lucas Hernandez និង Jules Kounde ដែលជាគោលដៅតាមប្រមាញ់របស់ក្រុមបីសាចក្រហម។ អ្នកចាំទីសម្រាប់ក្រុមបារាំងនឹងធ្លាក់ទៅលើ Hugo Lloris ដែលរូបគេនឹងមាន១៣៤ប្រកួតសម្រាប់ក្រុមបារាំង។

ព័ត៌មានអំពីកម្លាំងរវាងក្រុមទាំងពីរ៖

អេស្ប៉ាញ៖ Marcos Llorente, Brais Mendez, Pedri (របួស) ។

បារាំង៖ Lucas Digne (របួស); N’Golo Kante (ឆ្លងកូវីដ ១៩) ។

ទម្រង់លេងរបស់ក្រុម អេស្ប៉ាញ និងបារាំង៖

អេស្ប៉ាញ (4-3-3): Simon; Azpilicueta, Laporte, P. Torres, Alonso; Koke, Busquets, Gavi; Sarabia, F. Torres, Oyarzabal.

បារាំង (3-4-1-2): Lloris; Kounde, Varane, L. Hernandez; Pavard, Pogba, Tchouameni, T. Hernandez; Griezmann; Mbappe, Benzema.

Belgium vs France Head To Head Results & Records (H2H)