Spurs ​លត់​ក្រុម​មិន​សូវ​មាន​អ្នក​ស្គាល់ ៧-២ ​នៅ Europa League ​យប់មិញ​

0
1379

ក្រុម Spurs ​របស់​លោក Jose Mourinho ​នៅ​យប់មិញ​នេះ ​លេង​បាន​ល្អ​មែនទែន ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម​ Maccabi Haifa ​ក្នុង​លទ្ធផល ៧-២ ​ឯ​ណោះ​ពាន​រង្វាន់ Europa League ​។

​​សម្រាប់​ការ​ប្រកួត​នេះ​ដែរ Harry Kane ​ធ្វើ​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង​ឯ​ណោះ ​ខណៈ​ដែល Lo Celso ​២​គ្រាប់ Lucas Moura ​១​គ្រាប់​និង Alli ​១​គ្រាប់​ផង​ដែរ។ ​ជ័យជម្នះ​លើ​ក្រុម​មក​ពី​អ៊ីស្រាអែល​ខាង​លើ​នេះ ​លោក Jose Mourinho ​ពិត​ជា​សប្បាយ​ចិត្ត​មែនទែន ព្រោះ​ថា​ការ​ឈាន​ដល់​វគ្គ​ក្នុង​ពូល​នៃ​ពាន​រង្វាន់ Europa League ​ពិត​ជា​សំខាន់​សម្រាប់​ក្រុម Spurs ​ជា​ខ្លាំង។

​រំលឹក​ថា Spurs ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​លេង​២​ថ្ងៃ​១​ប្រកួត​តែ​ម្ដង។ ​ចប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ទៅ ​ក្រុម​របស់​លោក Jose Mourinho ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Manchester United ​ទៀត សម្រាប់​ពាន​រង្វាន់ Premier League ​ម្ដង​នៅ​ចុង​សប្ដាហ៍​នេះ​៕