Spurs ឡើងទៅកាន់លេខរៀងទី២ នៃតារាង Premier League

0
360

ខ្សែ​ប្រយុទ្ធ Gareth Bale ​ស៊ុត​១​គ្រាប់ ជួយ​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម Brighton ​បាន​ក្នុង​លទ្ធផល ​២-១ ​ដើម្បី​ឡើង​ទៅ​លេខ​២​ក្នុង​តារាង Premier League ​។

ប្រធាន​ក្រុម Harry Kane ​ជា​អ្នក​រក​គ្រាប់​បាន​នាំ​មុខ​បាន​មុន ​មុន​ពេល​ក្រុម Brighton ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​។ ​ដោយ​ឡែក Bale ​ដែល​ប្ដូរ​ចូល​នៅ​នាទី​៧០​នោះ ​គ្រាន់​តែ​៣​នាទី​បន្ទាប់​មក​ទៀត រូបគេ​ក៏​រក​គ្រាប់​បាល់​បាន​តែ​ម្ដង ​ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ផង​ដែរ។ ៣​ពិន្ទុ​បន្ថែម​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​លោក Jose ​បាន​ហក់​ទៅ​លេខ​២​ក្នុង​តារាង​ហើយ ​ដោយ​ចាញ់​ក្រុម Liverpool ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ។

​​នេះ​ជា​គ្រាប់​បាល់​ដំបូង​របស់ Bale ​ក្រោយ​ត្រលប់​មក​អង់គ្លេស​វិញ។ លោក Jose Mourinho ​បញ្ជាក់​ថា​កីឡាករ​វែល​រូប​នេះ ​នឹង​កាន់​តែ​ល្អ​ឡើង​បន្ថែម​ទៀត​នៅ​ពេល​អនាគត៕